សហរដ្ឋអាម៉េរិកកំពុងពិចារណា លើការបញ្ចេញលក់ប្រេងពីទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន ជាមួយការចេញផ្សាយតម្លៃប្រេងពីប្រទេសផ្សេងៗ ខណៈដែលប្រេងមានតម្លៃខ្ពស់អំឡុងពេលនៃសង្គ្រាមលើអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersចេញផ្សាយនៅថ្ងៃទី៩ ខែមីនានេះ។

រដ្ឋមន្រ្តីក្រសួងថាមពលអាម៉េរិក លោក Chris Wright បានលើកឡើងនៅឯរោងចក្រឧស្ម័នធម្មជាតិ ក្នុងរដ្ឋ Colorado ថា ទុនបម្រុងប្រេងយុទ្ធសាស្រ្តរបស់សហរដ្ឋអាម៉េរិក ដែលទុកនៅឆ្នេរសមុទ្រ Texas និង Louisiana មានផ្ទុកប្រេង ៤១៥លានបារ៉ែល គឺច្រើនជាងអ្វីដែលពិភពលោកទាំងមូល កំពុងប្រើប្រាស់ក្នុងរយៈពេល ៤ថ្ងៃ។
រដ្ឋមន្រ្តីក្រសួងថាមពលរូបនេះបន្ថែមថា សហរដ្ឋអាម៉េរិកមានជម្រើសផ្សេងទៀត ដូចជាអនុញ្ញាតដល់ការលក់ប្រេងបន្ថែមទៀតរបស់រុស្ស៉ី ដែលផ្ទុកក្នុងនាវាដឹកប្រេងជាប់ទណ្ឌកម្ម នៅលើដែនទឹកអាស៉ី។
គួរបញ្ជាក់ថា ទោះតម្លៃប្រេងបានធ្លាក់ចុះមកនៅក្រោម ៩០ដុល្លារក្នុងមួយបារ៉ែលវិញនៅថ្ងៃអង្គារ៍នេះ ក្រោយមានការប្រជុំមេដឹកនាំG7ក្នុងការពិភាក្សាលើការនាំចេញប្រេងផ្គត់ផ្គង់ទីផ្សារអន្តរជាតិឡើងវិញ៕



