អាម៉េរិក គ្រោងលក់ប្រេងពីស្តុកយុទ្ធសាស្រ្តរបស់ខ្លួន

អន្តរជាតិ

សហរដ្ឋអាម៉េរិកកំពុងពិចារណា​ លើការបញ្ចេញលក់​ប្រេង​ពី​ទុនបម្រុង​​យុទ្ធសាស្ត្រ​របស់​ខ្លួន ​ជាមួយ​​ការ​ចេញផ្សាយតម្លៃប្រេង​ពី​ប្រទេស​ផ្សេងៗ ខណៈ​ដែលប្រេងមានតម្លៃ​ខ្ពស់អំឡុង​ពេលនៃសង្គ្រាម​លើអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersចេញផ្សាយនៅថ្ងៃទី៩ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្រ្តីក្រសួងថាមពលអាម៉េរិក លោក Chris Wright បានលើកឡើងនៅឯរោងចក្រឧស្ម័នធម្មជាតិ ក្នុងរដ្ឋ Colorado ថា ទុនបម្រុងប្រេងយុទ្ធសាស្រ្តរបស់សហរដ្ឋអាម៉េរិក ដែលទុកនៅឆ្នេរសមុទ្រ Texas និង Louisiana មានផ្ទុកប្រេង ៤១៥លានបារ៉ែល គឺច្រើនជាងអ្វីដែលពិភពលោកទាំងមូល កំពុងប្រើប្រាស់ក្នុងរយៈពេល ៤ថ្ងៃ។

រដ្ឋមន្រ្តីក្រសួងថាមពលរូបនេះបន្ថែមថា សហរដ្ឋអាម៉េរិកមានជម្រើសផ្សេងទៀត ដូចជាអនុញ្ញាតដល់ការលក់ប្រេងបន្ថែមទៀតរបស់រុស្ស៉ី ដែលផ្ទុកក្នុងនាវាដឹកប្រេងជាប់ទណ្ឌកម្ម នៅលើដែនទឹកអាស៉ី។

គួរបញ្ជាក់ថា ទោះតម្លៃប្រេងបានធ្លាក់ចុះមកនៅក្រោម ៩០ដុល្លារក្នុងមួយបារ៉ែលវិញនៅថ្ងៃអង្គារ៍នេះ ក្រោយមានការប្រជុំមេដឹកនាំG7ក្នុងការពិភាក្សាលើការនាំចេញប្រេងផ្គត់ផ្គង់ទីផ្សារអន្តរជាតិឡើងវិញ៕