ពលរដ្ឋចិនជាង​១ម៉ឺននាក់បានសម្រុក​ចេញ​ពី​មជ្ឈិមបូព៌ា ​អំឡុង​ពេលសង្គ្រាមអ៊ឺរ៉ង់​

អន្តរជាតិ

អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានជួយពលរដ្ឋរបស់ខ្លួនជាង ១០០០០ នាក់ចេញពីតំបន់មជ្ឈិមបូព៌ាវិញ បន្ទាប់ពីអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ឺរ៉ង់ បានបង្ខំឲ្យបិទដែនអាកាស និងផ្អាកជើងហោះហើរពាណិជ្ជកម្មភ្លាមៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់នៅថ្ងៃទី១០មីនានេះថា ប្រជាជនចិនជាង១ម៉ឺននាក់ បានវិលត្រឡប់មកប្រទេសចិនវិញដោយសុវត្ថិភាព មាន​ចេញ​ពី​​ប្រទេស​អ៊ីរ៉ង់ អារ៉ាប់រួម អូម៉ង់ ព្រមទាំំងអារ៉ាប៊ីសាអូឌីត។ ក្នុងចំណោមពលរដ្ឋជាង១ម៉ឺននាក់ ដែលវិលត្រឡប់មកពីមជ្ឈិមបូព៌ា នៅក្នុងនោះដែរ ពលរដ្ឋជាង ៣០០០ នាក់ ពួកគេសុទ្ធតែជម្លៀសចេញពីប្រទេសអ៊ីរ៉ង់ទាំងអស់់។

យ៉ាងណាក៏ដោយ ក្រសួងការបរទេស និងរដ្ឋបាលអាកាសចរណ៍ស៊ីវិលក្នុងប្រទេស បានណែនាំក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឲ្យបង្កើនសមត្ថភាព ដើម្បីបញ្ជូនពលរដ្ឋចិនដែលជាប់គាំងនៅមជ្ឈិមបូព៌ាត្រឡប់មកផ្ទះវិញ។

ការវិវត្តនៃសង្គ្រាមនេះ បណ្តាលឲ្យដែនអាកាសជាច្រើននៅក្នុងតំបន់ត្រូវបានបិទ ដែលនាំឲ្យមានការរំខានដល់ជើងហោះហើរពាណិជ្ជកម្មជាច្រើន។ យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍ចិនធំៗមួយចំនួនដូចជា Air China និង China Southern Airlines បានបន្តជើងហោះហើរឡើងវិញនៅដើមខែនេះ រវាងទីក្រុងមួយចំនួនរបស់ចិន និងមជ្ឈមណ្ឌលអាកាសចរណ៍នៅក្នុងតំបន់ឈូងសមុទ្រដូចជាទីក្រុងរីយ៉ាដ និងឌូបៃ៕