(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេចស្តីពី ការបិទមន្ទីរពហុព្យាបាលឥន្រ្ទទេវី១ ដែលមានទីតាំងនៅផ្ទះលេខ៦៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឲ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលអង្គភាព Oknha News ទទួលបាននៅថ្ងៃទី១១ ខែមីនានេះ បានឱ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង និងម្ចាស់ទុនទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននូវបន្ទុក ផ្លូវច្បាប់ទាំងឡាយដែលបានកើតឡើងអំឡុងពេលនៃសកម្មភាពអាជីវកម្មរបស់ខ្លួន៕


