ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ទំនាក់ទំនងកម្ពុជា-អូស្រ្តាលី បានវិវត្តទៅជា «ភាពជាដៃគូដ៏ចាស់ទុំ និងទំនើប»

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-អូស្រ្តាលី បានវិវត្តទៅជា «ភាពជាដៃគូដ៏ចាស់ទុំ និងទំនើប» ដែលត្រូវបានកសាងលើកលើមូលដ្ឋាន នៃចំណងការទូតជាង៧៤ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ចំនួនប្រមាណ១៥០នាក់ មកពីទីក្រុង Canberra ទីក្រុង Sydney ទីក្រុង Melbourne និងទីក្រុង Adelaide នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ និងសេចក្តីកង្វល់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋខ្មែរ ដោយបញ្ជាក់ពីគោលការណ៍ថា «មិនដែលបោះបង់បងប្អូនណាម្នាក់ឡើយ» ទោះបីជារស់នៅទីណាក៏ដោយ ព្រោះប្រជាជនកម្ពុជាគ្រប់រូប ជាផ្នែកមួយនៃមហាគ្រួសារខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តរបស់បងប្អូនសហគមន៍ខ្មែរ ក្នុងប្រទេសអូស្ត្រាលី ដែលដែលជាប្រភពនៃការគាំទ្រយ៉ាងរឹងមាំ ដល់កងទ័ពជួរមុខរបស់កម្ពុជា និងជួយពង្រឹងស្មារតីប្តូរផ្តាច់របស់ជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-អូស្រ្តាលី បានវិវត្តទៅជា «ភាពជាដៃគូដ៏ចាស់ទុំ និងទំនើប» ដែលត្រូវបានកសាងលើកលើមូលដ្ឋាន នៃចំណងការទូតជាង៧៤ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥២។ ឯកឧត្តម ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមជម្រាបជូនថា អំឡុងនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយបណ្តាថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសអូស្ត្រាលី ក្នុងនោះមានប្រធានរដ្ឋសភា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិផងដែរ។ ជំនួបទាំងនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងអូស្ត្រាលី ព្រមទាំងគាំទ្រដល់ការធ្វើឱ្យមានអាទិភាពផ្នែកសេដ្ឋកិច្ច និងការលើកកម្ពស់ផលប្រយោជន៍ជាតិស្នូលរបស់កម្ពុជា៕