រដ្ឋបង្កើតកំពង់ផែមួយនៅខេត្តកំពត ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន អ្នកឧកញ៉ា មាស ធំ

ជុំវិញ​ឧកញ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យបង្កើត​កំពង់ផែកំពត ឡូជីស្ទីក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើក​ដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអនុក្រឹត្យនេះ ដែនទឹកនៃកំពង់ផែកំពត ឡូជីស្ទីក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានទំហំ ៣ ៦៧៩ ២៩៦ ម៉ែត្រការ៉េ និងដីគោកនៃកំពង់ផែ ជាទ្រព្យសម្បត្តិឯកជនរបស់ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក (Kampot Logistics and Port) មានទំហំ ៦ ៦២០ ០១៣,១០ ម៉ែត្រការ៉េ។ ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក ជាអង្គគ្រប់គ្រងកំពង់ផែកំពត ឡូជីស្ទីក។

សូមជម្រាបថា ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក (Kampot Logistics and Port) គឺមាន អ្នកឧកញ៉ា មាស ធំ ជាអគ្គនាយកក្រុមហ៊ុន និងមានលោក យឹម លី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។ ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក ជា​ក្រុមហ៊ុន​ ដែល​បាន​វិនិយោគ​លើ​​មជ្ឈមណ្ឌល​ភ័ស្ដុភារកម្ម និង​កំពង់ផែ​ពហុបំណង​កម្រិត​អន្តរជាតិ​តម្លៃ​ប្រមាណ ១,៥០០ លាន​ដុល្លារ​អាមេរិក នៅលើមានផ្ទៃដីរហូតដល់ទៅជាង ៦៦០ហិកតា។

សូមអានអនុក្រឹត្យលម្អិតខាងក្រោម៖