ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហាញផែនការអាជីវកម្ម ៣០ឆ្នាំ ជូនដល់ព្រឹទ្ធបុរសស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង (Borey Vimean Samnang) បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សាឡា អ៊ីសា ព្រឹទ្ធបុរសស្ថានកុងស៊ុល​កិត្តិយស នៃសាធារណរដ្ឋស៊ីប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ បង្កើត និងបង្កើនការវិនិយោគរបស់កម្ពុជា និងសាធារណរដ្ឋស៊ីប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះដែរ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញពីផែនការអាជីវកម្ម រយៈពេល ៣០ឆ្នាំ (២០២៦-២០៥៦) ក្នុងការសាងសង់អោយបាន ១០០ ០០០(ផ្ទះ វីឡា និងខុនដូ) ក្នុង៤៥គម្រោង រួមមានសាងសង់សាលារៀន ៤៥កន្លែង មន្ទីរពេទ្យ ៤៥កន្លែង ផ្សារ ៤៥កន្លែង និងកន្លែងលេងកីឡាចំរុះ ៤៥កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជូនដល់ឯកឧត្តម សាឡា អ៊ីសា និងក្រុមការងារផងដែរ។

សូមជម្រាបថា លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាម្ចាស់បុរី លំដាប់អភិជន (បុរី វិមានសំណាង) ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារ អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕