លោក Bernard Arnault ប្រធានក្រុមហ៊ុនលក់ទំនិញប្រណីត LVMH និងជាកំពូលអ្នកមានដាច់គេរបស់ទ្វីបអឺរ៉ុប បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ១០ ក្នុងបញ្ជីមហាសេដ្ឋីមានដាច់គេនៅលើលោក ឆ្នាំ២០២៦ នេះ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា លោក Arnault បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤១,៧ពាន់លានដុល្លារ ពោលគឺធ្លាក់មកបាតតារាង ដោយតាមពីក្រោយស្ថាបនិកក្រុមហ៊ុន Dell លោក Michael Dell ជាមួយទ្រព្យសម្បត្តិ ១៤១,៨ពាន់លានដុល្លារ។
ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨១៤,២ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៤៧,៩ពាន់លានដុល្លារ
3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២២៨,៨ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២១៩,៦ពាន់លានដុល្លារ
5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៣,៨ពាន់លានដុល្លារ
6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១,៣ពាន់លានដុល្លារ
7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៤៩,៧ពាន់លានដុល្លារ
8.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,២ពាន់លានដុល្លារ
9.Michael Dell ស្ថាបនិកក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤១,៨ពាន់លានដុល្លារ
10.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤១,៧ពាន់លានដុល្លារ៕

