មិនធម្មតា! លោក គីម ជុងអ៊ុន ត្រូវរើសតាំងជាប្រធានាធិបតីកូរ៉េខាងជើងសារជាថ្មី

អន្តរជាតិ

លោក គីម ជុងអ៊ុន ត្រូវបានជ្រើសតាមងឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើង ដែលជាប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកគីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មការកិច្ចការរដ្ឋ នៅថ្ងៃទី២២ ខែមីនា ក្នុងអំឡុងពេលសម័យប្រជុំលើកដំបូងនៃសភាប្រជាជនកំពូលលើកទី១៥ ដែលជាស្ថាប័នកំពូលបំផុតរបស់ប្រទេស។

គួរឲ្យដឹងថា គណៈកម្មការកិច្ចការរដ្ឋ គឺជាស្ថាប័នគ្រប់គ្រង និងធ្វើគោលនយោបាយខ្ពស់បំផុតរបស់កូរ៉េខាងជើង ដែលដឹកនាំដោយប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ។

មិនតែប៉ុណ្ណោះយោងតាម ​​KCNA បានបង្ហាញឲ្យដឹងទៀតថា ការសម្រេចចិត្តជ្រើសរើស លោក គីម ឲ្យឡើងធ្វើជាប្រមុខរដ្ឋរបស់ប្រទេសសារជាថ្មីនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈ និងសេចក្តីប្រាថ្នារួមគ្នារបស់ប្រជាជនកូរ៉េខាងជើងទាំងអស់។

ជម្រាបជូនថា លោក គីម ជុងអ៊ុន ពីមុនត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការនៃគណបក្សពលករ នៅក្នុងសមាជជាតិលើកទី៩ កាលពីខែកុម្ភៈ។ បន្ទាប់មកកូរ៉េខាងជើង បានធ្វើការបោះឆ្នោតសម្រាប់សភាថ្មីនៅថ្ងៃទី១៥ ខែមីនា។ ជាធម្មតា ស្ថាប័ននេះកោះប្រជុំបន្ទាប់ពីសមាជបក្សពលករ ដើម្បីរៀបចំសេចក្តីសម្រេចដែលបានធ្វើឡើង៕​