រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Morea ដែលនាំចូលផលិតផលថែរក្សាសម្រស់មកពីប្រទេសកូរ៉េ ដ៏ល្បីឈ្មោះ បានរៀបចំពិធីអបអរសាទរខួប ៨ ឆ្នាំ របស់ខ្លួនជាមួយភាពរីកចម្រើន និងភាព ជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងបានប្រកាសទូតសុច្ឆន្ទៈរបស់ផលិតផល Morea និង Morea Prestige ដែលបានចុះហត្ថលេខាដោយ លោកឧកញ៉ា សឹងចាត វិជ្ជា ជាស្ថាបនិកក្រុម ហ៊ុន Morea និងលោក ជំទាវ កេន អច្ឆរ៉ា ជាអគ្គនាយិកាក្រុមហ៊ុន Morea ជាមួយកំពូលតារា ចម្រៀងពីររូប គឺអ្នកនាង ឱក សុគន្ធកញ្ញា និងលោក ហ្សូណូ ព្រមទាំងលោក Rick Kh និង Miss universe 2025 Fiyata ។ ពីធីដ៏អធិកអធមនេះមានវត្តមានចូលរួមពី BA និង KOL និងភ្ញៀវកិត្តិយសជាច្រើនរូប ទៀតនៅសណ្ឋាគារ Sun & Moon កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ។


នៅក្នុងពិធីនៃការអបអរខួប ៨ ឆ្នាំនេះ លោកឧកញ៉ា សឹងចាត វិជ្ជា បានឱ្យដឹងថា ក្រុមហ៊ុនរបស់យើងមានកិច្ចសហការជាមួយដៃគូជាច្រើន ហើយមុននិងចេញផលិតផលអ្វី មួយត្រូវឆ្លងកាត់ក្រសួងសុខាភិបាលប្រទេសកូរ៉េ និងកម្ពុជា ព្រមទាំងស្ថាប័នមួយចំនួនទៀត ហើយក៏មានគណៈកម្មការបច្ចេកទេសចុះត្រួតពិនិត្យដល់រោងចក្រផ្ទាល់តែម្តងគឺ សាំសុង។

ជាមួយគ្នានោះលោកជំទាវ កេន អច្ឆរ៉ា ក៏បានឱ្យដឹងដែរថា មនុស្សស្រីនរណាក៏ចង់បាន សម្រស់ស្អាតដែរ តែអ្វីដែលយើងផ្តោតជាសំខាន់នោះ គឺសម្រស់ហើយនឹងសុវត្ថិភាព ដូច្នេះបើ ស្ត្រីចង់ស្អាតត្រូវប្រើផលិតផលដែលមានគុណភាព និងសុវត្ថិភាព ។

ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ Morea កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានឱ្យ ដឹងថា ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចក្លាយទៅជាសមាជិកម្នាក់នៃទូតសុច្ឆន្ទៈរបស់ Morea ។ ខ្ញុំមើលឃើញថាក្រុមហ៊ុន Morea ជាក្រុមហ៊ុនមួយដែលមានច្ឆន្ទៈហ៊ានប្រកួតប្រជែងនៅក្នុង ទីផ្សារជាមួយនឹងផលិតផលដែលមានគុណភាព ហើយមានសុវត្ថិភាព ។

ចំពោះតារាចម្រៀងលោក ហ្សូណូ ក៏បានអះអាងដែរថា លោកជឿជាក់ទៅលើផលិត ផល Morea ដែលលោកធ្លាប់បានប្រើតាំងពីមុនធ្វើជាទូតសុច្ឆន្ទៈទៅទៀត ព្រោះ Morea ជា ផលិតផលដែលប្រើហើយមានគុណភាព ។
ដោយឡែក Miss universe 2025 Fiyata បានបង្ហាញនូវអារម្មណ៍ថា ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំជាមនុស្ស ម្នាក់ដែលចូលចិត្តស្អាត ហើយពេលប្រើ Morea មិនធ្វើឱ្យប៉ះពាល់សុខភាព ប្រើដោយទំនុកចិត្ត និងសុវត្ថិភាព។
ទន្ទឹមគ្នានេះលោក Rick Kh បញ្ជាក់ថា ផលិតផល Morea ខ្ញុំប្រើក៏ត្រូវ ក្រុមគ្រួសារខ្ញុំប្រើ ក៏ត្រូវ ហើយថែរក្សាសម្រស់កាន់តែស្រស់ស្អាត ។ ខ្ញុំជឿជាក់លើ Morea មិនមែនដោយសារតែ ធ្វើ BA ទេ គឺស្រឡាញ់ Morea ខ្លាំងមែនទែន គឺមានទំនុកចិត្ត និងភាពជឿជាក់ចេញពីបះដូង តែម្តង ៕







