វៀតណាម​ ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ ៥០ លាន​លីត្រ​ដល់​ប្រទេស​ឡាវ​ ចំពេលកំពុងមានវិបត្តិ

អន្តរជាតិ

ប្រទេសវៀតណាម បានប្រកាសថាខ្លួននឹងផ្គត់ផ្គង់ប្រេងឥន្ធនៈចំនួន ៥០ លានលីត្រដល់ប្រទេសឡាវ បន្ទាប់ពីប្រទេសថៃបានកាត់បន្ថយការនាំចេញចំនួន ២៥ភាគរយ ក្នុងអំឡុងពេលមានជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Laotian Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaithong Kommasith បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២០ ខែមីនា នៅទីក្រុងហាណូយ ដោយបានជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលវៀតណាម លោក Le Manh Hung ។

គួរឲ្យដឹងផងដែរថា ជុំវិញការប្រកាសពីកិច្ចព្រមព្រៀងនេះ​ បានកើតឡើងបន្ទាប់ពីប្រទេសថៃ បានសម្រេចកាត់បន្ថយការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ទៅកាន់ប្រទេសឡាវ ដែលធ្វើឲ្យមានកង្វះខាតយ៉ាងខ្លាំង។ ថៃ គឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈធំជាងគេបំផុតរបស់ឡាវ ដែលមានរហូតដល់ទៅ ៩៧%។

ជម្រាបជូនថា ប្រទេសឡាវ បានងាកទៅរកជម្រើសផ្សេងទៀតក្នុងអំឡុងពេលវិបត្តិដែលកំពុងបន្ត។ ហើយនៅថ្ងៃទី២១ ខែមីនា ប្រទេសវៀតណាម បានចាត់តាំងក្រុមហ៊ុនប្រេងឥន្ធនៈរដ្ឋមួយឲ្យដឹកជញ្ជូនប្រេងឥន្ធនៈចំនួន ៥០ លានលីត្រដោយផ្ទាល់ ទៅកាន់ប្រទេសឡាវ។ ក្នុងនោះ រដ្ឋាភិបាលទីក្រុងហាណូយ ក៏បានយល់ព្រមអនុញ្ញាតឲ្យប្រទេសឡាវដឹកជញ្ជូនប្រេងឥន្ធនៈពីប្រទេសទីបីឆ្លងកាត់ទឹកដីវៀតណាមផងដែរ៕​