បន្ទាប់ពីចប់បេសកកម្មនៅទឹកដីខេត្តតាកែវរួចមក ពេលនេះ GANZBERG PREMIUM IDOL TOUR CONCERT បានបន្តដំណើរទៅជួបបងប្អូនអ្នកខេត្តបាត់ដំបងវិញម្ដង ដើម្បីចែករំលែកភាពសប្បាយរីករាយជាមួយនិងការសម្តែង ព្រមទាំរាំលេងកម្សាន្តជាមួយបទចម្រៀងថ្មីៗពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូបប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។

ការទន្ទឹងរង់ចាំបានមកដល់ហើយ តើបងប្អូនបានត្រៀមខ្លួនហើយ ឬនៅ ? ពេលនេះការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT បានធ្វើដំណើរទៅដល់ស្រុកមោងឫស្សី ខេត្តបាត់ដំបង យើងហើយ កុំភ្លេចរង់ចាំទទួល Idolរបស់បងប្អូនទាំងអស់គ្នាណា។ Idol ទាំងអស់ត្រៀមកាដូពិសេសជាច្រើនដើម្បីចែកជូនបងប្អូន ហ្វេនៗផងដែរ។ជាក់ស្តែងនៅថ្ងៃទី ២៧ខែ មីនា ឆ្នាំ ២០២៦ នឹងជួបជាមួយកំពូលតារាចម្រៀងល្បីៗដូចជា ឧកញ៉ា ព្រាប សុវត្ថិ, លោក ខេម ,លោក សុវត្ថិ មុនីវណ្ណ, និងលោក សុវត្ថិ សិរីវុឌ្ឍ ព្រមទាំងតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត។
ដោយឡែកនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយតារាចម្រៀងវ័យក្មេងល្បីៗដូចជាតារារ៉េបលោក Tempo Tris, លោក គូម៉ា, កញ្ញា អុីវ៉ា និងតារាចម្រៀងជាច្រើនរូបទៀត ។

កុំភ្លេចណាបងប្អូនអ្នកមោងឫស្សី ខេត្ត បាត់ដំបង កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី ដោយសេរីពី GANZBERG PREMIUM IDOL TOUR CONCERT ទាំងអស់គ្នា ដើម្បីទទួលបាននូវអារម្មណ៍រីករាយនៅចុងសប្តាហ៍នេះ ។
ក្រេបរសជាតិស្រាបៀរ GANZBERG ដែលឈ្ងុយឆ្ងាញ់កម្រិតពិភពលោក នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ។
កុំភ្លេចណាជួបគ្នានៅចុងសប្ដាហ៍នេះ។




