ម្ចាស់វេបសាយមនុស្សពេញវ័យ OnlyFans ទទួលមរណភាពក្នុងវ័យ ៤៣ឆ្នាំ ដោយជំងឺមហារីក

អន្តរជាតិ

លោក Leonid Radvinsky ដែលជាមហាសេដ្ឋីលាក់មុខ និងជាម្ចាស់វេបសាយសម្រាប់មនុស្សពេញវ័យ OnlyFans បានទទួលមរណភាពក្នុងអាយុ ៤៣ឆ្នាំ ដោយសារជំងឺមហារីក។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហគ្រិនជនជាតិអ៊ុយក្រែន-អាមេរិករូបនេះ បានទិញក្រុមហ៊ុន Fenix ​​International ដែលជាក្រុមហ៊ុនមេរបស់វេបសាយ OnlyFans ពីស្ថាបនិកជនជាតិអង់គ្លេសគឺលោក Tim Stokely ក្នុងឆ្នាំ២០១៨។ លោក Leo បានបម្រើការជានាយកនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ Fenix ​​និងជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន។

បើតាមអ្នកនាំពាក្យរបស់ OnlyFans បាននិយាយកាលពីថ្ងៃចន្ទថា ៖”យើងមានការសោកសៅយ៉ាងខ្លាំងក្នុងការប្រកាសពីការស្លាប់របស់លោក Leo Radvinsky។ លោក Leo បានទទួលមរណភាពដោយស្ងាប់សុខ បន្ទាប់ពីប្រយុទ្ធជាមួយជំងឺមហារីកអស់រយៈពេលយ៉ាងយូរកន្លងមក”។

ជម្រាបជូនថា ក្រោមការគ្រប់គ្រងរបស់លោក Leo វេបសាយ OnlyFans បានប្រែក្លាយពីវេទិកាមួយធម្មតាមួយ ទៅជាវេទិកាដ៏ពេញនិយមសម្រាប់មនុស្សពេញវ័យ ដែលមានអ្នកប្រើប្រាស់ជាង ៣០០ លាននាក់ និងប្រាក់ចំណូលប្រចាំឆ្នាំជាង ១ពាន់លានដុល្លារ។ យោងតាម Forbes លោក Leo មានទ្រព្យសម្បត្តិសរុបប្រហែល ៤,៧ពាន់លានដុល្លារ៕​