ទំហំទ្រព្យសម្បត្តិមហាសេដ្ឋីបារាំង និង Elon Musk ខុសគ្នាជិត ៧០ពាន់លានដុល្លារ

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់​មហាសេដ្ឋីមានបំផុតលើលោក Bernard Arnault និងមេធំ Tesla មហាសេដ្ឋី Elon Musk មានគម្លាតខុសគ្នាច្រើនសន្ធឹក ពោលជិត ៧០ពាន់លានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ Bernard មានសរុប​ប្រមាណ ២៤៣,៣ពាន់លានដុល្លារ ខណៈ Elon Musk មាន​ប្រមាណ ១៧៥ពាន់លានដុល្លារ។

ដោយឡែក ចំពោះបញ្ជីឈ្មោះមហាសេដ្ឋីទាំង ១០ នាសប្ដាហ៍នេះវិញ គឺមានការប្រែប្រួល ដោយសារវត្តមានរបស់ចៅស្រីស្ថាបនិក L’Oréal ជាប់នៅលេខរៀងទី ០៧ នាំមុខអ្នកមានដាច់គេ​នៅម៉ិកស៊ិក Carlos Slim Helu ទៀត។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ២២ មេសា ២០២៣ ផ្អែកតាមរបាយការណ៍ចេញផ្សាយដោយ Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៤៣,៣ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៥ពាន់​លាន​ដុល្លារ 

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣០ពាន់​លាន​ដុល្លារ 

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៨,៨ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៣,៨ពាន់​លាន​ដុល្លារ

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១០,៤ពាន់​លាន​ដុល្លារ

7.Francoise Bettencourt Meyers ចៅស្រីស្ថាបនិក L’Oréal មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៦,៧ពាន់លានដុល្លារ

8.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,១ពាន់​លាន​ដុល្លារ

9. Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ

10.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិសរុបប្រមាណ ៩០,៧ពាន់លានដុល្លារ៕