បណ្តាក្រសួង នឹងមានថ្នាលឌីជីថលរួមមួយ ដើម្បីបញ្ជូនឯកសាររវាងគ្នាទៅវិញទៅមក ដែលអាចកាត់បន្ថយរបាំងរដ្ឋបាល

សង្គម​ និង​សេដ្ឋកិច្ច

ផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាគំនិតផ្តួចផ្តើមចងក្រងជាបណ្តាញអគ្គលេខាធិការដ្ឋាន។ តាមរយៈបណ្តាញនេះ អគ្គលេខាធិការដ្ឋាននៃក្រសួង ស្ថាប័ននីមួយៗបានសហការ ជួបពិភាក្សាគ្នាជាបន្តបន្ទាប់ក្នុងការ បង្កើតថ្នាលបច្ចេកវិទ្យាឌីជីថលមួយដើម្បីជួយសម្រួលដល់ការងាររដ្ឋបាល និងការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រង បញ្ជូន ប្រគល់ និងទទួលឯកសាររវាងគ្នា ទៅវិញទៅមក ឱ្យមានភាពលឿនរហ័ស សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារៈសំខាន់ចម្បងនៃការអនុវត្តប្រព័ន្ធថ្នាលឌីជីថលនេះ ជាការកាត់បន្ថយការប្រើប្រាស់ឯកសារក្រដាស កាត់បន្ថយពេលវេលា និងបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលឱ្យកាន់តែលឿន និងទាន់ពេលវេលា៕