ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឱ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំ ក្រសួង ស្ថាប័ន គប្បីស្នើសុំទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះ ចូលរួមកិច្ចប្រជុំនោះជំនួសវិញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងន័យនេះ ចំពោះការចូលរួមកិច្ចប្រជុំជាលក្ខណៈរូបវ័ន្តនៅក្រៅប្រទេស សូមក្រសួង ស្ថាប័ន ជ្រើសរើសតែកិច្ចប្រជុំដែលមានលក្ខណៈយុទ្ធសាស្ត្រ និងចាំបាច់ខ្លាំងបំផុតប៉ុណ្ណោះបានហើយ៕

