អាម៉េរិកបញ្ជូនទាហានពិសេសជាង ២ពាន់នាក់ចូលសង្គ្រាមអ៊ីរ៉ង់ជាផ្លូវការ

អន្តរជាតិ

(អាម៉េរិក)៖ សហរដ្ឋអាម៉េរិក បានសម្រេចចិត្តបញ្ជូនទាហានថ្មើរជើងប្រមាណ ២០០០ពាន់នាក់មកពីកងពលធំទ័ពអាកាសលេខ៨២ ដែលជាកងពលថ្មើរជើងអាកាសជាន់ខ្ពស់ (កម្លាំងដី) នៃកងទ័ពសហរដ្ឋអាម៉េរិក ដែលមានជំនាញក្នុងការវាយប្រហារដោយឆ័ត្រយោងតាមអាកាស និងប្រតិបត្តិការចូលប្រយុទ្ធដោយផ្ទាល់នៅលើដីចូលទៅកាន់សមរភូមិផ្ទាល់ជាមួយអ៊ឺរ៉ង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារព័ត៌មាន FOX NEWS បានរាយការណ៍នៅថ្ងៃទី២៦មីនានេះថា ការសម្រេចចិត្តបញ្ជូនជាផ្លូវការនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានបដិសេធការចរចាជាមួយសហរដ្ឋអាម៉េរិក និងបានចោទដូណាល់ត្រាំថាជាមនុស្សដែលកំពុងតែប្រកាសចរចាជាមួយខ្លួនឯងទាំងដែលអ៊ីរ៉ង់មិនបានដឹងពីការចរចាដូចអាម៉េរិកលើកឡើងឡើយ។

ប្រភពដដែលរាយការណ៍ ថាកងទ័ពដែលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាត្រូវបានដកចេញពី “កម្លាំងឆ្លើយតបរហ័ស” (IRF) ស្នូលនៃកងពលទ័ពអាកាសទី ៨២ ហើយនឹងត្រូវបានដឹកនាំដោយផ្ទាល់ដោយឧត្តមសេនីយ៍ឯក Brandon Teaketmeyer មេបញ្ជាការកងពល ក្នុងនោះក៏រួមបញ្ចូលទាំងមន្រ្តីបុគ្គលិករាប់សិបនាក់ និងកងវរសេនាធំពីរកង ដែលមានកងទ័ពប្រហែល ៨០០ នាក់ក្នុងមួយកង។ IRF ដែលមានកងទ័ពប្រហែល ៣,០០០ នាក់ មានសមត្ថភាពដាក់ពង្រាយគ្រប់ទីកន្លែងក្នុងពិភពលោកក្នុងរយៈពេល ១៨ ម៉ោង។

ប្រសិនបើកងទ័ពនៃកងពលទ័ពអាកាសទី ៨២ ចូលរួមជាមួយកងម៉ារីនប្រហែល ៤,៥០០នាក់ដែលកំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ារួចហើយ ចំនួនសរុបនៃកងកម្លាំងដីគោកដែលត្រូវបានបញ្ជូនបន្ថែមក្នុងជម្លោះជាមួយអ៊ីរ៉ង់នឹងខិតជិត ៧,០០០ នាក់៕