អត់ម៉េចបានបុណ្យភូមិឆ្នាំហ្នឹង! បុណ្យភូមិអ័រគីដេ ត្រឡប់មកវិញឆ្នាំនេះ កាន់តែធំ និងនាំមកនូវកម្មវិធីវប្បធម៌ សិល្បៈប្រពៃណី និងល្បែងកម្សាន្តប្រជាប្រិយខ្មែរដ៏សម្បូរបែប!

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែលរៀបចំឡើងរយ:ពេលពីរថ្ងៃគឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅគម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ ។ បុណ្យភូមិអ័រគីដេឆ្នាំនេះ ធ្វើឡើងដើម្បីចូលរួមអភិរក្ស និងលើកតម្កើង សាសនា សិល្បៈ ទំនៀមទម្លាប់ ប្រពៃណីខ្មែរយើង និងការជួបជុំរបស់បងប្អូនញាតិមិត្តពីគ្រប់ទិសទី ជាពិសេសបងប្អូនអ្នកភូមិអ័រគីដេ ដើម្បីសម្តែងនូវការគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខ ការបង្ហាញពីសាមគ្គីភាព និងសុំសេចក្តីសុខសប្បាយសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្យ៉ាងទៀត បុណ្យភូមិអ័រគីដេក៏នឹងប្រមូលផ្តុំនូវល្បែងប្រជាប្រិយ ការរាំលេងកំសាន្តជាមួយចង្វាក់ប្រពៃណីខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ហើយក៏មានការរៀបចំស្តង់ជាច្រើនសម្រាប់ដាក់តាំងបង្ហាញ និងលក់ម្ហូបអាហារ ផលិតផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ក៏បានរម្លឹកដែរថា វត្តមានបុណ្យភូមិអ័រគីដេ២០២៦នេះ គឺជាប្រារព្ធបុណ្យភូមិអ័រគីដេលើកទី២ ហើយ​ បន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រពេញទំហឹងលើការរៀបចំបុណ្យភូមិអ័រគីដេនាឆ្នាំកន្លងទៅ និងដោយមានការមូលមតិគ្នាពីអ្នកភូមិអ័រគីដេទាំងអស់ យើងក៏បានបន្តរៀបចំបុណ្យភូមិអ័រគីដេ២០២៦នេះឲ្យកាន់តែធំ និងសម្បូរបែបថែមទៀត។ បុណ្យភូមិអ័រគីដេ ចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ក៏ដូចជាជំរុញឱ្យពលរដ្ឋងាកមកចាប់អារម្មណ៍ពីកម្មវិធីបែបប្រពៃណី ផ្ដល់នូវស្នាមញ្ញឹម និងអនុស្សាវរីយ៍ដ៏ល្អៗ។ 

លោកក៏បានបន្តទៀតថា គ្រប់ពេលដែលមានព្រឹត្តិការណ៍បុណ្យភូមិដ៏សប្បាយរីករាយ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន តែងតែនៅជាមួយប្រជាពលរដ្ឋខ្មែរ និងបងប្អូនអ្នកភូមិអ័រគីដេទាំងអស់ ដើម្បីជួបជុំ និងរួមចំណែកក្នុងការរៀបចំកម្មវិធីបុណ្យភូមិជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឳកាសនេះ សូមថ្លែងអំណរគុណចំពោះការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អតិថិជនទាំងអស់ចំពោះក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមិន។ ក្រុមហ៊ុនប្តេជ្ញាថានឹងបន្តបេសកកម្ម និងគោលដៅរបស់ខ្លួនគឺ ការអភិវឌ្ឍន៍ និងផ្តល់ជូននូវលំនៅឋានដ៏ប្រណិតភាព ប្រកបដោយសុវត្ថិភាពគុណភាព សោភ័ណ្ឌភាព និងសុខមាលភាពជូនដល់អតិថិជន។ 

ដើម្បីអបអរពិធីបុណ្យភូមិអ័រគីដេ​ ក្រុមហ៊ុន អ័រគីដេ​ ឌីវែឡុបម៉ិន ក៏មានប្រូម៉ូសិនដ៏ពិសេសៗ ជាច្រើនដូចខាងក្រោម៖

​- គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ តម្លៃពិសេសបង់ប្រចាំខែត្រឹម ៣៥០ដុល្លារ/ខែ តែប៉ុណ្ណោះ។ គម្រោងនេះ រួមមានខុនដូដ៏ស៊ីវីល័យជាមួយនឹងអាងហែលទឹកដ៏ធំជាងគេក្នុងរាធានីភ្នំពេញ ហើយមិនចាំបាច់ធ្វើដំណើរឆ្ងាយមួយជំហានទៅកាន់គ្រប់ទីកន្លែងមិនថាសាលារៀន ផ្សារទំនើប អាហារដ្ឋានផ្សេងៗ។ មិនបាច់ចាំសំណង់យូរទិញភ្លាមចូលរស់នៅភ្លាម។ កក់ភ្លាមនឹងទទួលបានក្អមមាស ក្អមនាំសំណាងភ្លាម។

គម្រោងអ័រគីដេដឹប៊ូតានិចស៊ីធី (Orkide The Botanic City) នៅផ្លូវជាតិលេខ ៦អា ជាគម្រោងដ៏ធំស្ថិតនៅដែលប្រកបដោយខ្យល់បរិសុទ្ធ និងធម្មជាតិសម្រាប់បងៗនៅខណ្ឌជ្រោយចង្វារស័ក្តិសមសម្រាប់គ្រួសារសម័យថ្មី មានច្រើនជម្រើសប្រភេទផ្ទះ ជាសហគមន៍ចម្រុះនិងសម្បូរបែបមានសួនធំសម្រាប់កូនៗរបស់លោអ្នក សាលារៀន ផ្សារទំនើបនៅក្នុងបុរីផ្ទាល់តែម្ដង រីឯការបង់ប្រាក់ត្រឹម ៨៨៨ដុល្លារ /ខែ

គម្រោងអ័រគីដេដឹពោធិ៍ចិនតុង (Orkide The Pochentong) ជាគម្រោងដែលមានចង្ងាយត្រឹមតែ ៣ នាទី ពីព្រលានយន្តហោះចាស់​ ​ជាទីតាំងដែលល្អឥតខ្ចោះជម្រើសប្រភេទផ្ទះជាច្រើន ចាប់ពីផ្ទះវីឡាដែលមានឯកជនភាពដល់ផ្ទះអាជីវកម្មដែលលោកអ្នកអាចទិញសម្រាប់រស់និងធ្វើអាជីវកម្មរួមគ្នា ហើយការបង់ប្រាក់កាន់តែពិសេស បង់ត្រឹម ៩៩៩ដុល្លារ/ខែ

រាល់ការកក់ផ្ទះណាមួយនឹងទទួលបានម៉ូតូ Vespa ១គ្រឿងភ្លាមៗ

ព័ត៌មានលម្អិតបន្ថែម៖

ទីតាំងគម្រោង (ផ្លូវ 2004) ៖ bit.ly/OrkideTheCondominium

តេលេក្រាម ៖ t.me/OrkideDevelopment_Telegram

ហ្វេសបុក ៖ m.me/orkidedevelopment

☎️ 098733333