SoftBank បន្តចាក់លុយ ៤០ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគនៅក្នុង OpenAI

អន្តរជាតិ

ក្រុមហ៊ុន SoftBank Group បាននិយាយថា ខ្លួនទទួលបានប្រាក់កម្ចីចំនួន ៤០ពាន់លានដុល្លារ ដើម្បីជំរុញលើការវិនិយោគនៅក្នុង OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT ក្នុងគោលបំណងផ្តោតកាន់តែខ្លាំងលើបញ្ញាសិប្បនិម្មិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ព័ន្ធក្រុមហ៊ុនវិនិយោគជប៉ុន SoftBank ដែលដឹកនាំដោយស្ថាបនិក លោក Masayoshi Son កំពុងបន្តពង្រឹងទំនាក់ទំនងជាមួយ OpenAI ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាសកលមួយនេះ កំពុងប្រកួតប្រជែងដើម្បីទទួលបានអត្ថប្រយោជន៍នៅក្នុងវិស័យ AI ដែលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

គួរឲ្យដឹងថា តាមរយៈការវិនិយោគចុងក្រោយនេះ SoftBank ត្រូវបានធ្វើឡើងតាមរយៈប្រាក់កម្ចី ដែលនឹងផុតកំណត់នៅខែមីនា ឆ្នាំ២០២៧ ដោយមានអ្នកផ្តល់ប្រាក់កម្ចី ដូចជា JPMorgan Chase, Goldman Sachs, Mizuho Bank, Sumitomo Mitsui Banking Corp និង MUFG Bank។

មិនតែប៉ុណ្ណោះ ប្រាក់កម្ចីនេះ បានគូសបញ្ជាក់ពីប្តេជ្ញាចិត្តយ៉ាងខ្លាំងរបស់លោក Son លើបច្ចេកវិទ្យា AI បន្ទាប់ពីឆ្នាំដែល SoftBank បានស្ថិតនៅក្នុងកាលៈទេសៈទទួលបានប្រាក់ចំណេញដ៏ធំ និងការខាតបង់យ៉ាងច្រើន របស់ខ្លួន៕​