អបអរសាទរ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ «ខ្មែរ ប៊ែវើរីជីស» ចូលរួមឧបត្ថម្ភគាំទ្រ លើកស្ទួយវប្បធម៌ និងតំបន់ទេសចរណ៍នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

(ខេត្តក្រចេះ)៖​​ ជាការគាំទ្រវប្បធម៌ខ្មែរ តាមរយៈការផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិឱ្យកាន់តែគគ្រឹកគគ្រេង ខ្មែរ ប៊ែវើរីជីស ចូលរួមឧបត្ថម្ភគាំទ្រក្នុង «ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០» ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ ការចូលរួមឧបត្ថម្ភគាំទ្រពីទឹកពិសាកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា និងទឹកក្រូចកម្ពុជាកូឡា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់បទពិសោធន៍ដល់អ្នកចូលរួម ឱ្យបានស្គាល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី និងរបៀបរបបរស់នៅប្រជាជនដែលនៅតំបន់ជាប់ទន្លេ ជាមួយសហគមន៍ផ្ទាល់ ជាពិសេសផ្សព្វផ្សាយតំបន់ទេសចរណ៍នានាទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិទៀតផង។

ជាមួយគ្នានេះ Cambodia Sport+ ដែលជាភេសជ្ជៈកីឡារបស់ ខ្មែរ ប៊ែវើរីជីស ក៏បានចូលរួមរៀបចំព្រឹត្តិការណ៍រត់កម្សាន្តចម្ងាយ ៥ គីឡូម៉ែត្រនាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ មុនពេលបើកព្រឹត្តិកាណ៍បុណ្យទន្លេជាផ្លូវការផ្ទាល់ កម្តៅសាច់ដុំត្រៀមខ្លួនសម្រាប់កម្មវិធីកម្សាន្តរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែមីនា ឆ្នាំ ២០២៦។

កាន់តែពិសេស នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ភេសជ្ជៈ EXPREZ មានការប្រគំតន្ត្រី១ពាន់លានរៀល ដើម្បីសប្បុរសធម៌ ដើម្បីប្រមូលថវិកា យកទៅជួសជុល ឬកសាងសាលារៀន ដែលរងការខូចខាតតាមតំបន់ព្រំដែន។  

ខ្មែរ ប៊ែវើរីជីស! ផលិតផលខ្មែរ! ផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យគង់វង្ស!

default