ឥណ្ឌូណេស៊ី ចេញច្បាប់ហាមឃាត់កុមារក្រោមអាយុ ១៦ឆ្នាំពីការប្រើប្រាស់បណ្តាញសង្គម

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី បានដាក់ចេញនូវច្បាប់មួយដើម្បីហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំពីការចូលទៅប្រើប្រាស់វេទិកាបណ្តាញសង្គមដែលអាចធ្វើឲ្យពួកគេប្រឈមមុខទៅនឹងរូបភាពអាសអាភាស ការធ្វើបាប និងការបោកប្រាស់តាមអ៊ីនធឺណិត ដូចជាការញៀនផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញវិធានចុងក្រោយនេះ​ ក៏បានធ្វើឲ្យឥណ្ឌូណេស៊ី ក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលហាមឃាត់កុមារមិនឲ្យមានគណនីនៅលើ YouTube, TikTok, Facebook, Instagram, Threads, X, Bigo Live និង Roblox​ ជាដើម។

គួរឲ្យដឹងផងដែរថា ច្បាប់ថ្មីនេះនឹងត្រូវអនុវត្តចំពោះកុមារប្រហែល ៧០ លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសដែលមានប្រជាជនសរុបប្រហែល ២៨០ លាននាក់។ ការរឹតបន្តឹងនេះនឹងត្រូវបានដាក់ចេញបន្តិចម្តងៗ រហូតដល់វេទិកាទាំងអស់គោរពតាមវិធានការនេះ។

ជម្រាបជូនថា YouTube ដែលគ្រប់គ្រងដោយក្រុមហ៊ុន Google បាននិយាយថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការបង្កើតក្របខ័ណ្ឌដែលមានប្រសិទ្ធភាព និងផ្អែកលើហានិភ័យ ដែលដោះស្រាយបញ្ហាគ្រោះថ្នាក់តាមអ៊ីនធឺណិត ខណៈពេលដែលរក្សាការចូលប្រើព័ត៌មាន និងឱកាសឌីជីថល៕​