ការប្រគំតន្រ្តី DAZZ CHARITY CONCERT និងសង្រ្កាន្ត DAZZ ក្នុងទឹកដីស្រុកបរវេលរង់ចាំស្វាគមន៍ពុកម៉ែបងប្អូនដោយក្តីរីករាយ !

កម្សាន្ត

ដោយមិនឱ្យ ពុកម៉ែបងប្អូនខកចិត្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលជិតឈានចូលមកដល់នេះ DAZZ CHARITY CONCERT បានរៀបចំការប្រគំតន្រ្តីរួមជាមួយសង្រ្កាន្ត DAZZ រួមគ្នាតែម្តង ដើម្បីជួបជុំពុកម៉ែបងប្អូនអ្នកស្រុកបរវេលខេត្ត បាត់ដំបង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

DAZZ CHARITY CONCERT មិនត្រឹមតែនាំអារម្មណ៍បងប្អូនទស្សនិកជនឱ្យសប្បាយរីករាយរៀងរាល់ចុងសប្តាហ៍ជាមួយនិងការសម្តែងនិងច្រៀងរបស់កំពូលតារាចម្រៀងល្បីៗប៉ុណ្ណោះទេ ពេលនេះ DAZZ CHARITY CONCERT បានធ្វើដំណើរទៅដល់ទឹកដីបុរីយិនម៉ាន់ ភូមសង្កែវារ ឃុំបរវេល ស្រុកបរវេល ខេត្ត បាត់ដំបង ហើយ ដើម្បីបន្តនាំភាពសប្បាយរីករាយជូនពុកម៉ែបងប្អូន ។

អ្វីដែលពិសេសនៅក្នុងការប្រគំតន្រ្តី DAZZ CHARITY CONCERT នៅចុងសប្តាហ៍នេះ គឺDAZZ មិនត្រឹមតែរៀបចំការប្រគំតន្រ្តីតែមួយមុខប៉ុណ្ណោះទេ ថែមទាំងបានរៀបចំសង្រ្កាន្ត DAZZ ផងដែរ ធានាការជួបជុំលើកនេះ សប្បាយលើសពីសប្បាយ ជាក់ស្តែងនៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , ខេម , កញ្ញា ហ៊ិន លីដា និងតារាចម្រៀងជាច្រើនរូបទៀត ។ ចំណែកនៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ , គូម៉ា , សុវត្ថិ សិរីវុឌ្ឍ និងកញ្ញា ខាត់ សួស្តី ។ កំពូលតារាចម្រៀងប្រចាំននៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ត្រៀមនឹងមកអង្រួញបេះដូងអ្នកគាំទ្រឱ្យរញ្ជួយឆាកតន្រ្តី DAZZ CHARITY CONCERT តែម្តង ។  

DAZZ CHARITY CONCERT គឺជាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមួយ ដែលរៀបចំឡើងដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បៈតន្ត្រី ។ ឆ្លងកាត់ការសម្តែងនិងច្រៀងរបស់សិល្បករសិល្បការិនីល្បីៗកន្លងមក DAZZ CHARITY CONCERT កាន់តែទទួលបានការស្រឡាញ់ពេញចិត្ត ពីសំណាក់ទស្សនិកជនទាំងក្នុងក្រុងនិងតាមបណ្តាខេត្តនានា ។

តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ។ កុំភ្លេចចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT និងសង្រ្កាន្ត DAZZ នៅលើទឹកដីខេត្ត បាត់ដំបង ឱ្យបានច្រើន ដើម្បីជាផ្តល់ជាកម្លាំងចិត្តដល់សិល្បករ ក៏ដូចជា Idol ក្នុងដួងចិត្តពុកម៉ែបងប្អូន ។ ការប្រគំតន្រ្តី DAZZ CHARITY CONCERT និងសង្រ្កាន្ត DAZZ ក្នុងទឹកដីស្រុកបរវេលរង់ចាំស្វាគមន៍ពុកម៉ែបងប្អូនដោយក្តីរីករាយ ។ ចូលរួមទស្សនាដោយសេរី មិនមានការទិញសំបុត្រឡើយ ៕