កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន PICG បានរៀបចំវគ្គបណ្តុះបណ្តាលបំពេញវិជ្ជាជីវៈបន្ថែម ជូនដល់ក្រុមការងារ ម្ចាស់ដេប៉ូថ្មីៗ និងដៃគូសហការរបស់សំបកកង់ខ្មែរ Sailun ដើម្បីបង្កើនប្រសិទ្ធភាព ទំនុកចិត្ត និងភាពច្បាស់លាស់ជូនដល់អតិថិជន។

វគ្គបំពេញវិជ្ជាជីវៈបន្ថែមដល់ក្រុមការងារ PICG និងបណ្តាម្ចាស់ដេប៉ូថ្មីៗ ព្រមទាំងដៃគូរសហការមួយចំនួនធំ ដើម្បីយល់ដឹងកាន់តែច្បាស់លាស់ពីវិស័យមួយនេះទុកជាទ្រព្យយកទៅប្រកបរបរជាមួយសំបកកង់ខ្មែរ Sailun ឱ្យកាន់តែមានការរីកលូតលាស់ពេញផ្ទៃប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដោយមានគ្រូឧទ្ទេស ដែលជាអ្នកជំនាញផ្ទាល់លើផ្នែកសំបកកង់ Sailun មកពីប្រទេសចិនផងដែរ។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានម៉ាកសៃលុន (Sailun) និងប្រេងរំអិល ប៉េត្រូណាស់ នៅកម្ពុជា បានលើកឡើងថា៖ “វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីជួយឱ្យក្រុមការងារ ម្ចាស់ដេប៉ូ និងដៃគូសហការ ដែលជាអ្នកប្រកបអាជីវកម្មសំបកកង់ Sailun ដើម្បីផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ជូនអតិថិជន អាចដោះស្រាយបញ្ហាចំពោះមុខ និងកាន់តែរីកចម្រើនទៅមុខ ជារៀងរាល់ឆ្នាំ”។
គួរបញ្ជាក់ថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរថែមទៀតផង៕











