រថយន្តដឹកទំនិញអគ្គីសនី វិរ: ប៊ុនថាំ ១០០គ្រឿង របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានមកដល់កម្ពុជាហើយ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យ និងទទួលរថយន្តដឹកទំនិញអគ្គីសនី វិរ: ប៊ុនថាំ ១០០គ្រឿង ដែលបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា ដើម្បីត្រៀមបម្រើសេវាកម្មជូនអតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ពោលគឺកាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានប្រកាសនាំចូលរថយន្តដឹកទំនិញអគ្គីសនី វិរៈ ប៊ុនថាំ ចំនួន ៣០០គ្រឿង បន្ថែមទៀត មកកម្ពុជា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូត ក្នុងបរិបទពិភពលោកកំពុងប្រឈមនឹងការខ្វះខាតប្រេង។ ទោះយ៉ាងណា ក្នុងជំហ៊ានដំបូងនេះចំនួន ១០០គ្រឿង បានមកដល់កម្ពុជាមុន និងនៅសល់ចំនួន ២០០គ្រឿងបន្ថែមទៀត នឹងមកដល់បន្តបន្ទាប់។

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ រំពឹងថា ការប្រើប្រាស់រថយន្ដអគ្គិសនីដើម្បីដឹកទំនិញនេះ អាចកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនរបស់អតិថិជនមករកភាពប្រក្រតីឡើងវិញ ហើយដើម្បីធានាឲ្យបានស្ថេរភាពចំណូលរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្មនៅកម្ពុជា។ អ្នកឧកញ៉ា ស្ថាបនិក វិរៈ ប៊ុនថាំ ក៏បានគូសរំលេចផងដែរថា ក្រុមហ៊ុន វិរៈប៊ុនថាំ គឺជាក្រុមហ៊ុនមុនគេ ឈានមុខគេជានិច្ច ហើយតែងតែនៅជាមួយប្រជាជនកម្ពុជា លើគ្រប់វិស័យ៕