ថៅកែក្រុមហ៊ុន Vingroup ឡើងគ្រងតំណែងជាអ្នកមានដាច់គេក្នុងតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup បានវ៉ាដាច់លោក Prajogo Pangestu មហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីក្លាយជាអ្នកមានបំផុត នៅអាស៊ីអាគ្នេយ៍ ជាមួយទ្រព្យសម្បត្តិសរុប ២៤,៥ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមចំណាត់ថ្នាក់មហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៥ ខែមេសា បានបង្ហាញថា លោក Vuong មានទ្រព្យសម្បត្តិសរុប ២៤,៥ពាន់លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ទី១០០ នៅលើពិភពលោក។

ជុំវិញទ្រព្យសម្បត្តិដ៏ច្រើននេះមានន័យថា លោក Vuong បានវ៉ាដាច់លោក Prajogo Pangestu ស្ថាបនិកក្រុមហ៊ុន Barito Pacific Group ជនជាតិឥណ្ឌូណេស៊ី ដើម្បីក្លាយជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍។

ជម្រាបជូនថា នៅចុងឆ្នាំ២០២៥ លោក Pham Nhat Vuong បានជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ នៅពីក្រោយលោក Prajogo Pangestu។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបីខែក្រោយ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីរូបនេះ បានធ្លាក់ចុះ ពីចំនួនជាង ៤៤ពាន់លានដុល្លារ មកត្រឹម ១៨,៦ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៥ ខែមេសា៕​