TikTok គ្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីតម្លៃជាង ១ពាន់លានដុល្លារ នៅហ្វាំងឡង់

អន្តរជាតិ

ក្រុមហ៊ុនបណ្តាសង្គមខ្នាតយក្ស TikTok មានគម្រោងវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានអឺរ៉ូ (១,១៦ពាន់លានដុល្លារ) ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យទីពីរ នៅប្រទេសហ្វាំងឡង់ ក្នុងរយៈពេលតិចជាងមួយឆ្នាំខាងមុខ ដើម្បីធានាដល់សុវត្ថភាពសម្រាប់អ្នកប្រើប្រាស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងនៅពេលដែលក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន កាលពីខែមករា បានគេចផុតពីការហាមឃាត់នៅសហរដ្ឋអាមេរិក ចំពោះក្តីបារម្ភអំពីការការពារទិន្នន័យ ស្របពេលប្រទេសនៅអឺរ៉ុប កំពុងបង្កើនសម្ពាធលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការពារកុមារពីហានិភ័យទាំងនេះផងដែរ។​

យ៉ាងណាមិញ ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួនកំពុងធ្វើការវិនិយោគថ្មីចំនួន ១ពាន់លានអឺរ៉ូ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ដែលមានសមត្ថភាពដំបូងចំនួន ៥០ មេហ្គាវ៉ាត់ (MW) នៅទីក្រុង Lahti ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងប្រទេសហ្វាំងឡង់។

ជម្រាបជូនថា ប្រទេសហ្វាំងឡង់ បានកន្លែងដ៏ទាក់ទាញបំផុត សម្រាប់ការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗ រួមទាំង Microsoft និង Google ដោយសារតែតម្លៃអគ្គិសនីទាប បរិយាកាសបទប្បញ្ញត្តិដែលមានស្ថិរភាព និងភាពងាយស្រួលសម្រាប់អាជីវកម្ម នៅក្នុងសហភាពអឺរ៉ុប៕​