សិង្ហបុរី មានចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សិង្ហបុរី ចាត់ទុកកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ ក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់កសិ-ចំណីអាហារ ខណៈសង្ហបុរី ក៏មានចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀតផងដែរ។នេះបើយោងតាមជំនួបពិភាករវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Gan Kim Yong ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ក្នុងជំនួបនេះ កម្ពុជា-សិង្ហបុរី បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អលើវិស័យពាណិជ្ជកម្មដែលមានកំណើនគួរឱ្យកត់សម្គាល់ និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញ ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងនោះផងដែរ ភាគីសិង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀតផងដែរ។

សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរក៏បានពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ានផងដែរ ដែលកិច្ចព្រមព្រៀងនេះនឹងជួយបង្កើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដល់ ២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ខាងមុខថែមទៀត៕ អត្ថបទ៖ហ្សាលីន