ផ្ទុះកក្រើកជាថ្មី ! King of K-Pop G-Dragon ចុច Like វីដេអូចម្រៀង Pop Out របស់កូនប្រុស ឧកញ៉ា ព្រាប សុវត្ថិ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា

កម្សាន្ត

ការចុះ Like របស់ King of K-Pop G- Dragon មកលើបទចម្រៀង « Pop Out » របស់តារាចម្រៀង N.John កំពុងធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាសង្គម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វីដ្បិតតែបទចម្រៀង « Pop Out » តារាចម្រៀង N.John ដែលជាកូនប្រុសរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញជាច្រើនខែមកហើយក្តី ប៉ុន្តែបទចម្រៀងមួយបទនេះនៅល្បីល្បាញ និងមានតារាចម្រៀងល្បីៗ ជាចូល Like និង យកបទនេះទៅរាំតាម ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺថ្មីៗនេះតារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះ G-Dragon បានចុច Like នូវបទចម្រៀងមួយបទនេះផងដែរ WOW ។

កាលពីប៉ុន្មានខែមុនបទចម្រៀង « Pop Out » តារាចម្រៀង N.John ត្រូវបានក្រុមតារាស្រីកូរ៉េ K-Pop ជាច្រើនយកទៅរាំត្រាប់តាម និងធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម ។ មកទល់ពេលនេះបទចម្រៀង « Pop Out » កំពុងតែពេញនិយមពេញពិភពលោក ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ N.John ដែលជាតារាចម្រៀងឈាមជ័រជាខ្មែររូបនេះ កាន់តែល្បីល្បាញថែមមួយកម្រិតទៀត ។

តាមគណនេយ្យ IG របស់អ្នកគាំទ្រតារាចម្រៀង N.John ជាច្រើនរូបបានបង្ហាញនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញកំពូលតារាចម្រៀងកូរ៉េ King of K-pop G-Dragon បានចុច Like នូវបទចម្រៀង « Pop Out » របស់ N,John ។ ការចុច Like របស់ King of K-Pop G.Dragon មកលើបទចម្រៀង « Pop Out » របស់ N.John កាន់តែបង្ហាញឱ្យឃើញថា តារាចម្រៀង N.John ខ្លាំងមិនធម្មតាឡើយ ។

ជាមួយនិងភាពរីករាយនោះអ្នកគាំទ្រជាច្រើនបានផ្ញើក្តីនឹករលឹកចំពោះតារាចម្រៀង N.John និងជូនពរលោកឱ្យកាន់តែល្បីល្បាញជាងមុនទ្វេរដង ។

គួររំលឹកផងដែរថា N.John គឺជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបានចេញទៅសិក្សាផ្នែកតន្រ្តីនៅ សហរដ្ឋអាមេរិក អស់ពេលពីរឆ្នាំមកហើយ ហើយបទចម្រៀងរបស់លោកជាច្រើនក៏ផ្ទុះការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រទូទាំងពិភពលោក ៕

@n.johnworld POP OUT💥 Still not tired of this one? What song should we dance to next? Shout out to this crew 🔥@Hero Thomas @Allie @paris_gladysss @Camila Morena @Camryn Mandelbaum ♬ original sound – n.johnworld
@n.johnworld POP OUT 💥 This dance challenge has been lit 🔥 Who do you think will do it next? Dancers: @lexi urianza @randidancer10 Produced by @Ebenezersworld #njohn #dancechallenge #tiktokdances #popout #sovathmonineak ♬ original sound – n.johnworld
@n.johnworld You’re the 1 😍 Who can guess what I’ve been working on? 👀 Produced by @Ebenezersworld Dancers @Hero Thomas @Allie @Camryn Mandelbaum @paris_gladysss #njohn #top5 #sovathmonineak #explorepage #newmusic ♬ original sound – n.johnworld