លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសមចំពោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា ក្នុងអំឡុងចូលរួមវិញ្ញាណក្ខន្ធ សិលាភីរ័ក្ខសិរីវិសុទ្ធាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

មុនចូលជួបសម្តែងការគួរសម ចំពោះ សម្តេចក្រឡាហោម ស ខេង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ អមដំណើរដោយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាសមាជិកសមាគមឧកញ៉ាកម្ពុជា ក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សិលាភីរ័ក្ខសិរីវិសុទ្ធាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ម្តាយបង្កើត ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ផងដែរ នារសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦។

ក្នុងវេលាប្រកបដោយទុក្ខព្រួយសោកសង្រេងជាទីបំផុតនេះ លោកអ្នកឧកញ៉ាប្រធាន និងគណៈប្រតិភូ បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ដោយក្តីអាឡោះអាល័យចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួត ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម និងជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ដែលពោរពេញដោយព្រហ្មវិហារធម៌ចំពោះកូនចៅរួមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ហើយបានលះបង់បូជាអស់នូវកម្លាំងកាយ កម្លាំងចិត្តគ្រប់សព្វបែបយ៉ាងក្នុងការបីបាច់ថែរក្សា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជាពលរដ្ឋដ៏ល្អសម្រាប់សង្គមជាតិ។






