គណៈប្រតិភូកម្ពុជា ទៅទទួលបទពិសោធន៍ និងទស្សនកិច្ចប្រតិបត្តិការរុករករ៉ែបុកស៊ីត និងរ៉ែមាស នៅតំបន់ឆ្នេរសមុទ្រភាគនិរតីនៃរដ្ឋភាគខាងលិច ប្រទេសអូស្ត្រាលី

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូកម្ពុជា ទៅទទួលបទលើកកម្ពស់សុវត្ថិភាពក្នុងវិស័យរុករករ៉ែ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍នៅរដ្ឋភាគខាងលិចប្រទេសអូស្ត្រាលី ដោយផ្តោតលើនិយតកម្មគោលនយោបាយ និងស្តង់ដារស្តារនៃការបិតនិងស្តារទីតាំងអាជីវកម្មរ៉ែឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតអូស្រ្តាលី បានឱ្យដឹងថា ការរុករករ៉ែប្រកបដោយចីរភាព អាស្រ័យលើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងគ្រប់ដំណាក់កាល ចាប់ពីការទាញយករ៉ែរហូតដល់ការបិទ និងការបិទនិងស្តារដីឡើងវិញបន្ទាប់ពីការទាញយករ៉ែ ដោយមានក្របខណ្ឌច្បាប់ និងនិយតកម្មរឹងមាំជាមូលដ្ឋាន។

អូស្ត្រាលី កាលពីថ្មីៗនេះបានទទួលស្វាគមន៍គណៈប្រតិភូពីក្រសួងរ៉ែ និងថាមពលកម្ពុជា ទៅកាន់រដ្ឋភាគខាងលិចប្រទេសអូស្ត្រាលី សម្រាប់ដំណើរទស្សនកិច្ចសិក្សា ដោយផ្តោតលើនិយតកម្មគោលនយោបាយ និងស្តង់ដារស្តារនៃការបិតនិងស្តារទីតាំងអជីវកម្មរ៉ែឡើងវិញ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានទៅទស្សនាប្រតិបត្តិការរុករករ៉ែបុកស៊ីត និងរ៉ែមាស នៅតំបន់ឆ្នេរសមុទ្រភាគនិរតីនៃរដ្ឋភាគខាងលិចប្រទេសអូស្ត្រាលី ចូលរួមសិក្ខាសាលាស្តីពីការវិវឌ្ឍនៃអជីវកម្ម និងនិយតកម្មក្នុងវិស័យរ៉ែ ព្រមទាំងទស្សនាមន្ទីរពិសោធន៍កែច្នៃ ដើម្បីស្វែងយល់អំពីការស្រាវជ្រាវ និងការអនុវត្តល្អបំផុតលើការជីកយករ៉ែនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានធ្វើឡើងក្រោមកម្មវិធីភាពជាដៃគូរវាងរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ និងអូស្ត្រាលី។ កម្មវិធីនេះគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិបាលកិច្ចធនធានប្រកបដោយចីរភាពនៅក្នុងតំបន់៕