កំណាត់ផ្លូវជាតិលេខ២៣ សាងសង់រួចរាល់ ត្រៀមសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែមេសា

សង្គម​ និង​សេដ្ឋកិច្ច

កំណាត់ផ្លូវផ្លូវជាតិលេខ២៣ មានប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ គិតមកដល់ពេលនេះ បានសាងសង់រួចរាល់ហើយ ខណៈបើកត្រៀមសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី ២០ ខែមេសា​ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា កាលព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងលើកំណាត់ផ្លូវលេខ២៣ និងបានចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ២៣ និងបានប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ២៣ ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅក្នុងសាលាស្រុកកោះធំ ក្រោមអធិបតីលោក យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណៈ ការនិងដឹកជញ្ជូន។

សូមបញ្ជាក់ជូនដែរថា ផ្លូវជាតិលេខ២៣ មានប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ គិតចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ រហូតដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានស្ថាបនារួចរាល់១០០% កាលពីដើមខែតុលា ឆ្នាំ២០២៥នេះ នឹងត្រៀមដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ក្រោមមធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ អត្ថបទ៖ហ្សាលីន