ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានលកឡើងថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ស្មារតីនៅជាមួយ ជាតិ កងកម្លាំង និង ជនភៀសសឹក គ្រប់វេលាជូនចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូសហការទាំងអស់ ព្រមទាំងបងប្អូនបុគ្គលិកអនាម័យ គ្រប់ៗរូប។ឯកឧត្តមថា ការប្រព្រឹត្តទៅដោយរលូន និងជោគជ័យនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត និងការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៦ថ្ងៃនេះ មិនអាចខ្វះបាននូវការចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវខ្ពស់ពីអ្នកទាំងអស់គ្នា។

ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា៖« ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដូនពេញ និងខណ្ឌចំការមន និងមូលដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្ត្រីនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារ ដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំ សម្របសម្រួល និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនបុគ្គលិកអនាម័យ ដែលបានខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ ក្នុងការថែរក្សាសោភ័ណភាព និងបរិស្ថានស្អាតសម្រាប់បងប្អូនប្រជាពលរដ្ឋយើង។ សមិទ្ធផល និងភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងនេះ ជារបស់អ្នកទាំងអស់គ្នា»។

សូម​បញ្ជាក់​ថា ឆ្នាំ​នេះ​ព្រឹត្តិការណ៍ «​នគរ​សង្ក្រាន្ត​» ត្រូវ​បាន​រៀបចំ​ឡើង រយៈពេល​៦​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ ដែលបាន​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕ អត្ថបទ៖ហ្សាលីន