លោក Tim Cook ប្រកាសចុះចេញពីតំណែងនាយកប្រតិបត្តិក្រុមហ៊ុន Apple

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple បានប្រកាសថា លោក Tim Cook នឹងចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន នៅក្នុងខែកញ្ញាខាងមុខ ដោយប្រគល់តំណែងកំពូលនេះទៅឲ្យលោក John Ternus ដែលជាបុគ្គលិកចាសវស្សារបស់ក្រុមហ៊ុន ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ​ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានបង្ហាញឲ្យដឹងទៀតថា លោក Tim Cook នឹងក្លាយជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលវិញ នៅពេលដែលលោកត្រូវចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple នៅត្រឹមថ្ងៃទី១ ខែកញ្ញាខាងមុខ។

នៅក្នុងសេចក្តីប្រកាសដដែលនេះ លោក Tim Cook បានននិយាយថា ៖” វាជាសិទ្ធិដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ដែលបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ហើយត្រូវបានទុកចិត្តឲ្យដឹកនាំក្រុមហ៊ុនដ៏អស្ចារ្យបែបនេះ”។

ជម្រាបជូនផងដែរថា លោក Tim Cook បានចូលរួមជាមួយក្រុមហ៊ុន Apple ជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨ ហើយបានបន្តឡើងតំណែងខ្ពស់ជាបន្តបន្ទាប់ និងបានជួយជំរុញដល់ភាពជោគជ័យរបស់ក្រុមហ៊ុនជាច្រើន។ លោកបានក្លាយជានាយកប្រតិបត្តិនៅឆ្នាំ២០១១ បន្ទាប់ពីសហស្ថាបនិក និងជាដឹកនាំដ៏ល្បីល្បាញរបស់ក្រុមហ៊ុន លោក Steve Jobs បានចាកចេញដោយសារបញ្ហាសុខភាព៕​