បារាំង កោះហៅមហាសេដ្ឋី Elon Musk ទៅបំភ្លឺពាក់ព័ន្ធនឹងបណ្តាញសង្គម X

អន្តរជាតិ

ប្រទេសបារាំង បានប្រកាសកោះហៅមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk សម្រាប់ការសួរចម្លើយដោយស្ម័គ្រចិត្តមួយ ទាក់ទងទៅនឹងការស៊ើបអង្កេតរបស់ខ្លួនទៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរបារាំង បានស្នើសុំឲ្យស្ថាបនិក្រុមហ៊ុន Telsa បង្ហាញខ្លួននៅទីក្រុងប៉ារីស ក្នុងអំឡុងសប្តាហ៍នេះ ប៉ុន្តែវាមិនច្បាស់នៅឡើយទេថា លោក Musk នឹងបង្ហាញខ្លួនឬអត់។ មិនតែប៉ុណ្ណោះ ទីក្រុងប៉ារីស ក៏បានផ្តល់ព័ត៌មានលម្អិតអំពីទីតាំង ឬពេលវេលានៃការសួចម្លើយដែលបានគ្រោងទុក ផងដែរ។

ជុំវិញការកោះហៅនេះ ទាក់ទងនឹងការស៊ើបអង្កេតមួយ ដែលបានផ្តួចផ្តើមឡើង នៅក្នុងខែមករា ឆ្នាំ២០២៥ មកម្លេះ ទៅលើការចោទប្រកាន់ថា ក្បួនដោះស្រាយនៃបណ្តាញសង្គម X ត្រូវបានប្រើដើម្បីជ្រៀតជ្រែកក្នុងនយោបាយបារាំង។

ហើយការស៊ើបអង្កេតនេះត្រូវបានពង្រីកជាបន្តបន្ទាប់ ដើម្បីរួមបញ្ចូលការចោទប្រកាន់ថា chatbot AI របស់បណ្តាញសង្គម X គឺកម្មវិធី Grok បានផ្សព្វផ្សាយព័ត៌មានជ្រុលហួសហេតុ វីដេអូក្លែងក្លាយ និងអាសអាភាស។

គួររំឮកផងដែរ រដ្ឋអាជ្ញាបារាំងបានឆ្មក់ចូលការិយាល័យរបស់បណ្តាញសង្គម X នៅទីក្រុងប៉ារីស កាលពីខែកុម្ភៈ ដែលជាសកម្មភាពមួយ ត្រូវបានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សអាមេរិកមួនេះ បានថ្កោលទោសថាជាការឆ្មក់ចូលដោយមានហេតុផលនយោបាយ និងការរំលោភបំពានអំណាចតុលាការ៕​