សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន ៥ នាព្រឹកទី២៣ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

របៀបវារៈទាំង ៥ រួមមាន៖
១ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩
២ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
៣ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩
៤ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥
៥ របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ។
សូមរម្លឹកដែរថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ តែងតែធ្វើឡើងដើម្បីពិនិត្យ និងសម្រេចលើសំណើតាក់តែងច្បាប់ និងកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល។ តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ នាយករដ្ឋមន្ត្រីនឹងដាក់ការណែនាំនានា ពាក់ព័ន្ធកិច្ចការដឹកនាំរដ្ឋ និងបញ្ហានានាក្នុងសង្គមផងដែរ៕ អត្ថបទ៖ហ្សាលីន




