ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រកាសថា អ៊ីរ៉ង់ អាចនឹងបើកការវាយប្រហារដោយកំណត់គោលដៅទៅលើរោងចក្រផលិតប្រេង ដែលចាត់ទុកថាជា«ខ្សែជីវិតសេដ្ឋកិច្ច» របស់រដ្ឋឈូងសមុទ្រទាំងអស់ ប្រសិនបើពួកគេបន្តគាំទ្រសហរដ្ឋអាមេរិកទៀតនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Press TV។

ឧត្តមសេនីយ៍ Majid Mousavi មេបញ្ជាការកងកម្លាំងអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានប្រាប់ទៅកាន់សារព័ត៌មានមួយ កាលពីពេលថ្មីៗនេះថា ៖” ប្រទេសនៅតំបន់ឈូងសមុទ្រ ដែលជាអ្នកជិតខាងរបស់យើងត្រូវតែដឹងថា ផលិតកម្មប្រេងរបស់ពួកគេនឹងមិនមានសុត្ថិភាពនោះឡើយ ប្រសិនបើពួកគេអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ទឹកដី និងធនធានរបស់ពួកគេ ដើម្បីវាយប្រហារលើអ៊ីរ៉ង់នោះ”។
ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Mousavi បានចោទប្រកាន់ទៅលើរដ្ឋឈូងសមុទ្រជាច្រើនថា បានអនុញ្ញាតឲ្យតម្រូវរបស់អ៊ីរ៉ង់ ប្រើប្រាស់ទឹកដីរបស់ពួកគេ ប្រឆាំងទៅនឹងទីក្រុងតេអេរ៉ង់ម្តងហើយម្តងទៀត ហើយបានព្រមានថា ផលិតកម្មប្រេងដែលជាខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ នឹងប្រឈមទៅនឹងហានិភ័យធ្ងន់ធ្ងរ ប្រសិនបើរឿងនេះនៅតែបន្ត។
មេបញ្ជាការកងកម្លាំងអវកាសនៃកង IRGC បានសង្កត់ធ្ងន់ទៀតថា បញ្ជីគោលដៅដែលត្រូវវាយប្រហារ នឹងត្រូវបានពង្រីកកាន់តែធំជាងមុន ពោលគឺលែងកំណត់គោលដៅតែលើមូលដ្ឋានយោធាទៀតហើយ ដោយនឹងរួមបញ្ចូលទាំងវាលបូមប្រេង និងរោងចក្រចម្រាញ់ប្រេងសំខាន់ៗ នៅក្នុងប្រទេសអារ៉ាប់រួម (UAE) អារ៉ាប៊ីសាអូឌីត គុយវ៉ែត កាតា និងបារ៉ែនផងដែរ៕

