ក្រសួង២ ដឹកនាំសហព័ន្ធក្នុងស្រុកចំនួន៣ រៀបចំកិច្ចប្រជុំពិភាក្សាពីផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងវឌ្ឍនភាពការងារប្រចាំត្រីមាសទី១

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម តំណាងដោយ លោក វ៉ា រុតសាន រដ្ឋលេខាធិការ និង លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ របស់សហព័ន្ធចំនួន៣ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធចំនួន៣ នោះរួមមាន សហព័ន្ធស្វាយចន្ទីកម្ពុជា សហព័ន្ធដំឡូងមីកម្ពុជា និងសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា។  ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយករងតំណាងធនាគារអភិវឌ្ឍន៍ កសិកម្ម និងជនបទ តំណាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីប្រធាន និងសមាជិកសហព័ន្ធស្វាយចន្ទីកម្ពុជា សហព័ន្ធដំឡូងមីកម្ពុជា និងសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជាជាច្រើនរូបផងដែរ។

បើតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចពិភាក្សាការងារនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីទទួលស្តាប់អំពីផែនការអនុវត្តការងារប្រចាំឆ្នាំ២០២៦ និងវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់សហព័ន្ធទាំងបី ព្រមទាំងតាមដានលទ្ធផលការងារ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីជំរុញឱ្យសហព័ន្ធអាចអនុវត្តការងាររបស់ខ្លួនកាន់មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕