អបអរសាទរផលិតផលក្រោមក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាសសរុប ៥៥ គ្រឿង ច្រើនជាងគេបង្អស់នៅកម្ពុជា ពីស្ថាប័នអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ឆ្នាំ ២០២៦ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ១០ គ្រឿងបន្ថែមទៀត ពីស្ថាប័ន Monde Selection ដែលបន្តបញ្ជាក់ពីគុណភាពស្តង់ដារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនមែនលើកទី១ ដែលផលិតផល ខ្មែរ ប៊ែវើរីជីស ទទួលបាន មេដាយមាសពីស្ថាប័នអន្តរជាតិជាច្រើនរួមមាន៖ ISO ធំៗ ចំនួន ៣ គឺ ISO 14001 ប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ISO 9001 ប្រព័ន្ធគ្រប់គ្រងគុណភាព, និងថ្មីៗនេះដែរ ISO 22000 ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ។

ថែមទាំងឈ្នះពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា, ពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ – អាស៊ាន(ASEAN-OSHNET AWARDS) និងទទួលបានមេដាយលំដាប់កំពូល Crystal Prestige Trophy ពីស្ថាប័នអន្តរជាតិ Mode Selection ។

KHMERBEVERAGES