លោក ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល ជាមួយតំណាងមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាវិជ្ជាជីវៈណាននីង របស់សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

លោករដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថាកិច្ចប្រជុំនេះ មានគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការរវាងរបស់ក្រសួងមហាផ្ទៃ ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាវិជ្ជាជីវៈណាននីង ក្នុងការបណ្តុះបណ្តាលជំនាញ AI និងអាកាសយាន្តគ្មានមនុស្សបើក(ដ្រូន)។
លើសពីនេះ ក៏ដូចជាការអភិវឌ្ឍទេពកោសល្យរួមគ្នា និងការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហការរវាងក្រសួងមហាផ្ទៃ និងទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យអប់រំព្រមទាំងការស្វែងយល់ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតផងដែរ៕




