កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ IPB ឥណ្ឌូនេស៊ី ដើម្បីជំរុញអភិវឌ្ឍន៍ធនធាន មនុស្ស និងការពិសោធន៍ស្រាវជ្រាវក្នុងវិស័យកសិកម្ម​

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ IPB University ក្នុងការជំរុញអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរនិស្សិត និងការពិសោធន៍ស្រាវជ្រាវក្នុងវិស័យកសិកម្ម​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសហការប្រតិបត្តិការនេះ បានធ្វើឡើងក្នុងជំនួបរវាង  លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ ប្រតិភូសាកលវិទ្យាល័យ IPB University Bogor Indonesia កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនៃជំនួបនោះ​ លោករដ្ឋលេខាធិការ​ បានសម្តែងការស្វាគមន៍នូវកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ IPB University ក្នុងការជំរុញអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរនិស្សិត និងការពិសោធន៍ស្រាវជ្រាវក្នុងវិស័យកសិកម្ម​។

តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋលេខាធិការ​ បើកចំហរស្វាគមន៍ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការកសាងធនធានមនុស្ស ខណៈសាកលវិទ្យាល័យ IPB ជាសាកលវិទ្យាល័យល្បីល្បាញទាំងក្នុងតំបន់ និងសាកលលោក​ ព្រមទាំងមាន(MoU)និងកិច្ចសហការល្អជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មស្រាប់ ដែលអនុញ្ញាតឲ្យនិស្សិតនៃប្រទេសទាំងពីរ អាចផ្លាស់ប្តូរបទពិសោធន៍ល្អៗ សិក្សាពីវប្បធម៌ ការផ្ទេរចំណេះដឹង​ និងការរស់នៅទៅវិញទៅមក។

គួរបញ្ជាក់ថា ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានបង្ហាញគោលជំហរបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំប្រសើរឡើងថែមទៀត។ ដោយប្រតិភូឥណ្ឌូនេស៊ី​នឹងធ្វើទស្សនកិច្ចសិក្សា​ សាកលវិទ្យាល័យទាំង៣​ ចំណុះក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បណ្តាសហគមន៍កសិកម្ម​ និងតំបន់សក្តានុពលកសិកម្មកម្ពុជា៕