ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបលើកទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីអបអរសាទរខួបលើកទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការកសាង​អនាគតមួយ ប្រកបដោយ​សន្តិភាព” មានការចូលរួមពី ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេស និងអង្គការ​យូណេស្កូ​ប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានផ្ញើសារថា៖ «អបអរសាទរ​ ខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព» ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតមានបាន ដោយចៃដន្យឡើយ។

សន្តិភាពត្រូវការព័ត៌មានដែលគួរឱ្យទុកចិត្ត ត្រូវការការសន្ទនាប្រកបដោយការគោរពគ្នា ត្រូវការការចូលរួមពី​សាធារណជន និងត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលឈរលើគោលការណ៍ សុចរិតភាព និងវិជ្ជាជីវៈ និងការទទួល​ខុសត្រូវ»៕

រូបថត៖ ខឹម សុវណ្ណារ៉ា