អាកាសយានដ្ឋានសៀមរាប អង្គរ នឹងទទួលបានការហោះហើរចូល១៩ជើង ក្នុងថ្ងៃបើកឱ្យដំណើរការ

សង្គម​និង​សេដ្ឋកិច្ច

ប្រធានសមាគមទេសចរណ៍កម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នំា២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ នឹងទទួលបានការហោះហើរចូលចំនួន១៩ជើងនៅក្នុងថ្ងៃដាក់ឱ្យដំណើរការក្នុងថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថាសម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នំា២០២៣ ដែលជាថ្ងៃដែលអាកាសយានដ្ឋានអន្តរជាតិសៀមអង្គថ្មី ដែលបើកដំណើរការនេះ យើងនឹងទទួលបានការហោះហើរចូលមានចំនួន១៩ជើង ក្នុងនោះមានមកពី សំាហ្គាពួរ ថៃ ហូជីមិញ លួងប្រាបាងជាដើម។

លោកស្រី លើកឡើងថា “តាមរយៈការបើកដាក់ឱ្យដំណើរការ អាកាសយានដ្ឋានសៀមរាបអង្គរនេះ យើងមានការរំពឹងខ្ពស់ថា និងមានការទាក់ទាញទៅដល់ការហោះហើរចូលត្រង់ពីតំបន់ផ្សេងៗទៀត ព្រោះថាអាកាសយានដ្ឋានថ្មីនេះមានសមត្ថភាពអាចទទួលបានប្រភេទយន្តហោះធំៗ”។

សូមបញ្ជាក់ជូនថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លាន ដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕