រដ្ឋមន្ត្រីការបរទេស ១១រូប ឈានជើងដល់រាជធានីភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីការបរទេស និង​មន្ត្រី​ជាន់ខ្ពស់​តំណាង​ប្រទេស​នានា ចំនួន ១១រូប​​ហើយ ​​បាន​ឈាន​ជើង​មក​ដល់​រាជធានីភ្នំពេញ ​​ដើម្បី​ចូល​រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុក​របស់​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​​​​បាន​បញ្ជាក់​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅ​ដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ ដែល​បានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ​មានដូចជា៖

1-Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីក្រសួងការបរទេស​ទីម័រខាង​កើត
2-Nikos Dendias រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសក្រិក
3-H.E Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន
4-H.E Erywan Yusof រដ្ឋមន្រ្តីក្រសួងការបរទេសទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ
5-H.E Bui Thanh Son រដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម
6-H.E Retno L.P. Marsudi រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី
7-H.E Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបូរី
8-H.E Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃឡង់ដ៏
9-លោកជំទាវ Saleumxay Kommasith រដ្ឋមន្ត្រីការបរទេសឡាវ
10-លោកជំទាវ Dato’ Sri Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
11-H.E Wang Yi រដ្ឋមន្រ្តីការបរទេសចិន។

សម្តេច បានបញ្ជាក់បន្ថែមថា នៅមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀត នឹងមកដល់កម្ពុជាជា​បន្តបន្ទាប់។ សូមជូនពរ​ឯកឧត្តម​លោកជំទាវ និងគណៈប្រតិភូទាំងអស់ បានសប្បាយរីករាយក្នុងការស្នាក់​នៅ និងទទួល​បានលទ្ធផលល្អនៅក្នុងកិច្ចប្រជុំ 55th AMM នៅកម្ពុជា។