មានតែមហាសេដ្ឋី Elon Musk ម្នាក់ប៉ុណ្ណោះ ដែលអាចដកតំណែងខ្លួនឯងចេញពីក្រុមហ៊ុន SpaceX បាន

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យឹងថា ការដាក់ឯកសារលក់ IPO លើកដំបូងរបស់ SpaceX មានន័យថា គ្មាននរណាម្នាក់អាចបណ្តេញលោក Elon Musk ចេញពីតំណែងជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាន ដោយគ្មានការអនុញ្ញាតពីលោកបាននោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឯកនោះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើលោក Musk កាន់ភាគហ៊ុនប្រភេទ Class B មួយចំនួនធំក្នុងរយៈពេលយូរ នោះមានន័យថាលោកអាចបន្តគ្រប់គ្រងការបោះឆ្នោត និងការសម្រេចចិត្តជុំវិញការដកតំណែងនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបាន។

ប៉ុន្តែទោះជាយ៉ាងណា បើទោះបីជាមានរចនាសម្ព័ន្ធបែបនេះក៏ដោយ ក្រុមប្រឹក្សាភិបាលជាធម្មតានៅតែមានអំណាចផ្លូវការក្នុងការជំនួសនាយកប្រតិបត្តិ បើទោះបីជាស្ថាបនិកអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនតាមរយៈសិទ្ធិបោះឆ្នោតក៏ដោយ។

យ៉ាងណាមិញ បើតាម Reuters ពីមុនបានរាយការណ៍ថា SpaceX មានគម្រោងបំបែកភាគហ៊ុនរបស់ខ្លួនទៅជាពី ដោយថ្នាក់ A សម្រាប់វិនិយោគិនសាធារណៈ និងថ្នាក់ B ដែលមានសិទ្ធិបោះឆ្នោតសម្រេច សម្រាប់អ្នកជំនាញផ្ទៃក្នុង។ នេះមានន័យថា Musk នឹងកាន់កាប់សិទ្ធិបោះឆ្នោតភាគច្រើន ដោយផ្តល់ឲ្យលោកនូវឥទ្ធិពលលើក្រុមប្រឹក្សាភិបាល និងអំណាចប្រតិបត្តិការ ដោយសារតែចំនួនភាគហ៊ុនដែលលោកកាន់កាប់ភាគច្រើន។

ជម្រាបជូនផងដែរថា ជុំវិញរចនាសម្ព័ន្ធនៃការគ្រប់គ្រងនេះ គឺខុសប្លែកពីក្រុមហ៊ន Tesla ក្រុមហ៊ុនផ្សេងទៀតដែលដំណើរការដោយលោក Musk ដែលមានភាគហ៊ុនតែមួយថ្នាក់ប៉ុណ្ណោះ ដោយការសម្រេចចិត្តផ្សេងៗ នឹងត្រូវធ្លាក់លើក្រុមប្រឹក្សាភិបាល៕​