សមាគម និងវិទ្យាស្ថានចំនួន២ រួមគ្នាបន្ដយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង”ក្នុងវិស័យសារព័ត៌មាននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) និងវិទ្យាស្ថានCEO កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានរួមគ្នារៀបចំយុទ្ធនាការខ្មែរត្រូវតែខ្លាំងក្នុងវិស័យសារព័តរ៌មាន និងKOLs។ ដោយយុទ្ធនាការនេះ ធ្វើឡើងពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្ម ក្នុងវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ ដើម្បីស្វែងរកចំណុចប្រសព្វ រវាងអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងនាឱកាសនោះ លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងដែរថា “យុទ្ធនាការខ្មែរត្រូវតែខ្លាំង គឺជាយុទ្ធនាការជាតិមួយ ដែលបានធ្វើឡើង គឺពិតជាល្អ ត្រូវបរិបទសង្គម និងស្ថានភាពសង្គមនាពេលបច្ចុប្បន្ន”។​ លោកបន្ថែមថា សិក្ខាសាលានេះ មានគោលបំណងសំខាន់ គឺចង់ឲ្យអ្នកសារព័ត៌មានទាំងអាជីព និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមទាំងអស់ ត្រូវបង្កើតស្តង់ដារមួយ ដែលមាន “DNA” របស់ខ្មែរ ក្នុងការផ្ទៀងផ្ទាត់ការពិតក៏ដូចជាការកំណត់នូវ “សូចនាករលទ្ធផលគោលដៅ” កួបផ្សំនឹងនីតិវិធីប្រព្រឹត្តស្តង់ដារ ដើម្បីឲ្យការបញ្ចេញមតិប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃសីលធម៌ ធានាបាននូវការថែរក្សាអត្តសញ្ញាណជាតិ និងមិនរំលោភសិទ្ធិអ្នកដទៃ។

លោកបញ្ជាក់ថា បន្ទាប់ពីការឈ្លានពានរបស់ថៃមកលើកម្ពុជា២លើក នៅឆ្នាំ២០២៥ កម្ពុជាត្រូវការការរួបរួមបន្ថែមទៀត ដើម្បីពង្រឹងភាពខ្លាំងរបស់យើង ហើយដើម្បីសម្រេចបានភាពខ្លាំង យើងត្រូវមានស្តង់ដា​ការងារ និងអាជីវកម្មច្បាស់លាស់ តាមរយៈការពង្រឹងសមត្ថភាពរបស់ស្ថាប័ន និងសហគ្រិននានា ដើម្បីសម្រេចគោលដៅរបស់ជាតិ ប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបជូនថា យុទ្ធនាការនេះ បានរៀបចំឡើងចំនួន៧លើកហើយ រួមទាំងលើកនេះទៀត ដែលនៅលើកទី៧នេះ មានអ្នកចូលរួមជាក់ស្តែងប្រមាណ៥០០នាក់៕