ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ប្រកាសចេញលក់ម្សៅស៊ុប ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ កាលពីពេលថ្មីៗនេះ បានប្រកាសចេញលក់ម្សៅស៊ុប ជាផ្លូវការ នៅលើទីផ្សារប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង ផាន អគ្គនាយក វិរៈ ប៊ុនថាំ ហ៊្វូដ បានថ្លែងប្រាប់ដល់ Oknha News ឱ្យដឹងថា ម្សៅស៊ុប របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ ត្រូវបានបង្កើតឡើងដោយមាន ម្សៅស៊ុបរស់ជាតិសាច់មាន់ និងម្សៅស៊ុបរស់ជាតិ​សាច់ជ្រូក ហើយម្សៅស៊ុបទាំងពីរមុខនេះ បង្កើតឡើងដើម្បីជំនួសឱ្យផលិតផលប្រទេសជិតខាង (ផ្ទះលេខ២)។

លោក CEO ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ បានបន្តថា ចំពោះម្សៅស៊ុបរស់ជាតិសាច់មាន់ មានប្រភេទ ១៧ក្រាម ១៦៥ក្រាម និង ៤៥០ក្រាម។ ដោយឡែក ម្សៅស៊ុបរស់ជាតិសាច់ជ្រូក ក្រុមហ៊ុនមានប្រភេទ ១៧ក្រាម ១៦៥ក្រាម និង ៤០០ក្រាម។ ម្សៅស៊ុបទាំងនេះ ស័ក្តិសមសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការចម្អិនម្ហូបប្រចាំថ្ងៃដូចជា ឆា ខ ស្ងោ ជាដើម។

លោកបន្តថា កន្លងមកម្សៅស៊ុបមានច្រើនក្រុមហ៊ុនណាស់ ប៉ុន្តែម្សៅស៊ុប វិរៈ ប៊ុនថាំ ហ៊្វូដ ផលិតឡើងជាមួយ​រស់ជាតិ​ដ៏ឈ្ងុយឆ្ងាញ់ មិនចាញ់ផលិតបរទេសនោះទេ ដោយសារវិស្វករដែលធ្វើម្សៅស៊ុបនេះសុទ្ធតែអ្នកជំនាញ។ យ៉ាងណាមិញ នៅពេលរោងចក្រក្រុមហ៊ុន វិរៈ ប៊ុនថាំ សាងសង់រួចរាល់ ក្រុមហ៊ុននឹងធ្វើការផលិតម្សៅស៊ុបទាំងនេះ រួមទាំងដុំស៊ុប ដោយប្រើប្រាស់វត្ថុធាតុដើមទាំងស្រុងនៅកម្ពុជា។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ ក៏គ្រោងនឹងចេញដុំស៊ុបដែលមាន ៣ រស់ជាតិ គឺរស់ជាតិ​សាច់មាន់ រស់ជាតិសាច់ជ្រូក និងរស់ជាតិសាច់គោ សម្រាប់ការប្រើប្រាស់ផលិតទឹកស៊ុប ភាគច្រើននៅតាមបណ្តា​សណ្ឋាគារ និងភោជនីយដ្ឋាន ក្នុងពេលឆាប់ៗខាងមុខនេះបន្តបន្ទាប់គ្នាផងដែរ៕

លោក ហេង ផាន អគ្គនាយក វិរៈ ប៊ុនថាំ ហ៊្វូដ