តម្លៃមាសអន្តរជាតិបានកើនឡើងលើសពី ៤ ៧០០ដុល្លារក្នុងមួយអោន ខណៈពេលដែលតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក ធ្លាក់ចុះជិតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានព័ត៌មានថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងខិតជិតសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី៦ ខែឧសភា តម្លៃមាសបានកើនឡើងជាង ១០០ដុល្លារភ្លាមៗ ដល់ ៤ ៦៩០ដុល្លារក្នុងមួយអោន។ នៅក្នុងការជួញដូរមុននេះ តម្លៃមាសបានកើនឡើងជាង ១៥០ដុល្លារ ក្នុងរយៈពេលខ្លី ដោយធ្វើឲ្យតម្លៃហក់ដល់លើស ៤ ៧០០ដុល្លារក្នុងមួយអោន មុនពេលធ្លាក់ចុះបន្តិចវិញ។
ផ្ទុយទៅវិញ តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងខ្លាំង ដោយនៅល្ងាចថ្ងៃដដែលនោះ តម្លៃប្រេងឆៅប្រភេទ Brent និង WTI របស់សហរដ្ឋអាមេរិក ធ្លាក់ចុះ ១០-១១% ដែលនាំឲ្យប្រេង WTI ចុះមកនៅតម្លៃប្រមាណ ៩០ ដុល្លារក្នុងមួយបារ៉ែល។
ជម្រាបជូនថា ទីផ្សារបានប្រែប្រួលយ៉ាងខ្លាំង បន្ទាប់ពីប្រព័ន្ធផ្សាយអាមេរិក បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងជិតឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ តាមរយៈអនុស្សរណៈមួយដែលមានគោលបំណងបញ្ចប់ជម្លោះ និងបង្កើប្រកខ័ណ្ឌសម្រាប់ការចរចានុយក្លេអ៊ែរ ផងដែរ៕

