រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមធានាការចែកចាយប្រេងឥន្ធនៈឲ្យមានតុល្យភាពនៅទូទាំងប្រទេស ហើយបានត្រៀមខ្លួននាំចូលបន្ថែមទៀត ប្រសិនបើចាំបាច់ដើម្បីរក្សាស្ថិរភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

នាយករដ្ឋមន្ត្រី លោក Anwar Ibrahim បានបញ្ជាក់ថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតរបស់ប្រទេសម៉ាឡេស៊ីឥឡូវនេះ ត្រូវបានរៀបចំបានល្អប្រសើរ និងមានស្ថិរភាពជាងមុន បន្ទាប់ពីវិធានការណ៍សកម្មរបស់រដ្ឋាភិបាល។
យោងតាមលោក Anwar កង្វះខាតការផ្គត់ផ្គង់ដែលបានកើតឡើងកាលពីពីរខែមុន ត្រូវបានកាត់បន្ថយ ដោយសារវិធានការណ៍កាត់បន្ថយការប្រើប្រាស់ប្រេងសាំង និងរឹតបន្តឹងការគ្រប់គ្រង ដើម្បីការពារការលេចធ្លាយប្រេងម៉ាស៊ូត និងការរត់ពន្ធទៅក្រៅប្រទេស។
លោកបានកត់សម្គាល់ទៀតថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារសាធារណជនពីផលប៉ះពាល់នៃការកើនឡើងតម្លៃ បន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុលើរដ្ឋាភិបាល ចំពេលមានការប្រែប្រួលឥតឈប់ឈរនៃតម្លៃថាមពលសកល។
ជម្រាបជូនថា នៅក្នុងបរិបទនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់ទីផ្សារប្រេង និងឧស្ម័នសកល ក៏ដូចជាបានជំរុញឲ្យថ្លៃដើមអាហារ និងការដឹកជញ្ជូនកើនឡើង ប្រទេសម៉ាឡេស៊ី និងប្រទេសអាស៊ានផ្សេងទៀត កំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់យ៉ាងសកម្ម ដើម្បីទប់ទល់ទៅនឹងបញ្ហានេះ៕

