សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១២៩៣៣២ តោនទៅកាន់ប្រទេសចិន ដែលកើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ តម្លៃនាំចេញចំនួន ៧៥.៨៨ លានដុល្លារអាមេរិក។

លោក វ៉ាង វិនពីន ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានឱ្យដឹងថា តួលេខនេះបង្ហាញពីតួនាទីដ៏សំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា (CCFTA) ក្នុងការលើកកម្ពស់ពាណិជ្ជកម្មកសិកម្មរបស់កម្ពុជា។
សូមរម្លឹកថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មលំដាប់ទី១របស់កម្ពុជា ដែលទំហំពាណិជ្ជកម្មកម្ពុជា ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១៩,៧ ពាន់លានដុល្លារ កើនឡើងជិត ៣០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕


