អតិផរណានៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣,៨% ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីចុងបញ្ចប់នៃអាណត្តិរបស់អតីតប្រធានាធិបតី លោក Joe Biden មក ចំពេលមានជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ដែលជុំឲ្យថ្លៃដើមនៃការរស់នៅកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

យោងតាមការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក (BLS) បានចេញផ្សាយទិន្នន័យថ្មីនៅថ្ងៃទី១២ ខែឧសភាដែលបង្ហាញថាតម្លៃទំនិញប្រើប្រាស់ក្នុងខែមេសាបានកើនឡើង ៣,៨% ដែលជាការកើនឡើងយ៉ាងខ្លាំង គិតចាប់តាំងពីឆ្នាំ២០២៣ ដែលជារយៈពេលចុងក្រោយនៃអាណត្តិរបស់លោក Biden។
គួររំឮកផងដែរថា អតិផរណានៅសហរដ្ឋអាមេរិក ធ្លាប់បានកើនឡើងដល់ប្រហែល ៩% នៅពាក់កណ្តាលឆ្នាំ២០២២ ដោយសារតែផលប៉ះពាល់នៃជម្លោះអ៊ុយក្រែន មុនពេលធ្លាក់ចុះបន្តិចម្តងៗនៅឆ្នាំ២០២៤។ ចាប់តាំងពីពេលនោះមក អតិផរណានៅតែមានស្ថេរភាព ដោយរក្សានៅចម្លោះ ២,៣-២,៩% ក្នុងឆ្នាំដំបូងនៃអាណត្តិទីពីររបស់លោក ត្រាំ និងបន្ទាប់មកបានកើនឡើងសារជាថ្មី ដោយសារតែជម្លោះអ៊ីរ៉ង់។
យោងតាម BLS តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើង ៣,៣% នៅក្នុងខែមីនា ដែលខ្ពស់ជាងការកើនឡើង ២,៤% នៅក្នុងខែកុម្ភៈ មុនពេលមានការផ្ទុះឡើងនៃជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់។ ចំណែកឯតម្លៃថាមពលនៅសហរដ្ឋអាមេរិក បានកើនឡើង ៣,៨% នៅក្នុងខែមេសា ដែលរួមចំណែកប្រមាណជាង ៤០% ដល់ការកើនឡើងនៃតម្លៃប្រចាំខែសរុប។
គួរជម្រាបជូនផងដែរថា យោងតាមអ្នកសង្កេតការណ៍ ការកើនឡើងអតិផរណាក្នុងខែមេសា កំពុងដាក់សម្ពាធបន្ថែមទៀតលើលោក ត្រាំ និងគណបក្សសាធារណរដ្ឋមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវធ្វើឡើងនៅខែវិច្ឆិកា។ ទន្ទឹមនឹងនេះ Reuters ក៏បានរាយការណ៍ថាតម្លៃប្រេងនៅសហរដ្ឋអាមេរិកនឹងបន្តកើនឡើង ក្នុងពេលប៉ុន្មានខែខាងមុខ ខណៈដែលច្រកសមុទ្រ Hormuz នៅតែត្រូវបានរារាំង ហើយកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែពិបាកយល់៕

